ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 និងសម្ភារៈប្រឆាំងនឹងជម្ងឺវីរុស ជាជំនួយមិត្តចិនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញហើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 និងសម្ភារៈប្រឆាំងនឹងជម្ងឺវីរុស ដែលជាជំនួយ​របស់ប្រទេសចិនជូនចំពោះប្រទេសកម្ពុជា ត្រូវបានចុះចតក្នុងអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ នៅព្រឹកនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោកសាស្រ្តាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា, ថ្នាក់ដឹកនាំតំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនទៀតបានអញ្ជើញមកទទួលដំណើរអ្នកជំនាញវេជ្ជសាស្រ្តដែលអញ្ជើញមកពីប្រទេសចិន។

ក្នុងពេលថ្មីៗនេះ ស្ថានភាពជម្ងឺវីរុសCOVID-19ក្នុងប្រទេសកម្ពុជាមានការវិវឌ្ឍន៍ឥតឈប់​ឈរ ដែលបានធ្វើឲ្យប្រជាពលរដ្ឋចិនមានអារម្មណ៍ដូចប្រជាពលរដ្ឋកម្ពុជា។ ដើម្បីជួយកម្ពុជាក្នុងកិច្ចប្រឆាំងនឹងជម្ងឺវីរុស រដ្ឋាភិបាលចិនបានសម្រេចចាត់បញ្ជូនក្រុមគ្រូពេទ្យនៃតំបន់ស្វយ័តGuangxi ប្រទេសចិនចំនួន៧រូបមកកាន់ប្រទេសកម្ពុជា។ សមាជិកនៃក្រុមគ្រូពេទ្យជំនាញ នឹងអញ្ជើញពិភាក្សាអំពីបទពិសោធន៍នៃកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជា មួយនឹងភាគីកម្ពុជា ជួយសម្របសម្រួលកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសដល់ភាគីកម្ពុជា ហើយនឹងផ្តល់យោបល់ណែនាំជូនដល់អ្នកជម្ងឺក្នុងពេលព្យាបាល​ ។

ពួកគាត់ជាក្រុមអ្នកជំនាញប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសដែលត្រូវបានចាត់បញ្ជូនមកកាន់តំបន់អាស៊ានដំបូងគេបង្អស់ដោយរដ្ឋាភិបាលចិន។ ទន្ទឹមនឹងនេះ ដើម្បីជួយដោះស្រាយបញ្ហាកង្វះសម្ភារៈទប់ស្តាត់នឹងជម្ងឺវីរុសក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលចិនក៏បានជំនួយជាម៉ាសវេជ្ជសាស្រ្ត, ម៉ាសN95, សម្លៀកបំពាក់ការពារវីរុស, វ៉ែនតាការពារ និងសម្ភារៈផ្សេងទៀតយ៉ាងច្រើន ជូនដល់ភាគីកម្ពុជា ៕ សហការី


ចែករំលែក៖