ខេត្តពោធិ៍សាត់៖ លោក អនុសេនីយ៍ឯក សើច កុសល អត្តលេខ ៦៦២៦៦ មានតួនាទីជានាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងកិច្ចប្រតិបត្តិការចុះបំពេញបេសសកម្ម ករណីហឹង្សាប្រព្រឹត្ត
ដោយសហព័ន្ធ។ ហេតុការណ៍ហឹង្សាសហព័ន្ធខាងលើ បានកើតឡើងនៅវេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃច័ន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចអណ្ដូងច្រោះ ស្ថិតក្នួងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នេះបើយោងតាមរបាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាត ។
របាយការណ៍នគរបានប៉ុស្តិ៍បន្តថា នៅម៉ោងខាងលើបានទទួលព័ត៌មានពីលោកនាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលលាច មានករណីហឹង្សាក្នុងគ្រួសារ និងដេញចាក់អ្នកភូមិ ខណៈនោះប៉ុស្ដិ៍បានបញ្ជាកម្លាំងចំនួន ៤នាក់ ដឹកនាំដោយលោក សើច កុសល នាយរងប៉ុស្តិ៍(ជនរងរបួស) លុះចុះដល់កន្លែងកើតឃើញជនសង្ស័យដៃដល់កាន់កាំបិតចិតត្នោតគ្រវីកុំឲ្យចូល នាយរងប៉ុស្ដិ៍(ជនរងរបួស)បាន
ដើរថយក្រោយ ប៉ុន្តែជាអកុសលបានទាក់ជើងដួល ធ្វើឲ្យជនសង្ស័យដៃដល់មានឱកាសស្ទុះមកចាក់ចំនួន ២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ហូរឈាមស្រោចជោគខ្លួន បញ្ជូនទៅសង្រ្គោះភ្លាមៗ ។
របាយការណ៍នគរបានប៉ុស្តិ៍ដដែលបន្តទៀត រហូតដល់ល្ងាចថ្ងៃដដែលនេះនគរបាលរងរបួសបានធូស្រាលបន្តិចហើយ ចំណែកជនសង្ស័យដៃដល់ក៍បានឃាត់ខ្លួនហើយផងដែរ ប៉ុន្តែគេមិនបានបង្ហាញអំពីអត្ដសញ្ញាណ
និងមូលហេតុច្បាស់លាស់នោះឡើយ ៕ ដោយ៖បុឹម ពិន

