ប្រទេសអេហ្សុីប៖ សារព័ត៌មាន AP នៅថ្ងៃទី ២៣ខែមីនា បានផ្សាយថា ឧត្តមសេនី Khaled Shaltout បានស្លាប់ ក្រោយឆ្លងកូវីដ -១៩ ពេលចូលរួមសកម្មភាពបាញ់ថ្នាំកម្ចាត់ វីរុស ជាមួយកម្លាំងទាហាន។
លោក Tamer el-Refai អ្នកនាំពាក្យ កម្លាំងទាហាន បានបង្ហោះ រូបភាព លើបណ្តាញសង្គម ពេលកម្លាំងទាហាន បាញ់ថ្នាំកម្ចាត់វីរុស នៅ ទីលាន Tahrir និង ស្ថានីយរថភ្លើង។ អេហ្ស៊ីប បានបិទទីតាំងសាធារណ ដែលមាន ព្រះវិហាអុីស្លាម ព្រះវិហាកាតូលិច ដោយហាមប្រាមពលរដ្ឋ ប្រមូលផ្តុំគ្នា ក្នុងគោលដៅទប់ស្កាត់ ការឆ្លងរាលដាល កូវីដ-១៩។ ក្រៅពីនេះ ក្លឹបរាត្រី ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ត្រូវបិទទ្វារចាប់ពីយប់ថ្ងៃទី ២៣ខែមីនានេះ ។
គិតមកដល់យប់ថ្ងៃទី ២៣ខែមីនា អេហ្ស៊ីប មានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ ៣២៧នាក់ និងស្លាប់ ១៤នាក់។ អេហ្ស៊ីប មានពលរដ្ឋ ជាង ១០០លាននាក់ បានចាត់វិធានការតឹងតែងបំផុត ដើម្បីទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។ អេហ្ស៊ីបជាប្រទេសដែលឆ្លងច្រើនជាងគេបំផុត ក្នុងទ្វីបអាហ្វ្រិក ៕ដោយ៖ធីរីណា