ភ្នំពេញ៖ ទីតាំងល្បែកអ៉ិនធឺណេតបង្កប់ល្បែងហ្គេមអនឡាញ២កន្លែងផ្សេងគ្នាដែលទី១ស្ថិតនៅភូមិ អង្គ ទី២នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងគណះបញ្ជាការឯកភាពធ្វេីការចុះបង្ក្រាបកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ ដោយដកហូត សម្ភារ:កុំព្យូរទ័រមួយចំនួនធំ។
តាមការបញ្ជាក់ពីលោក សុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ បានប្រាប់ឱ្យដឹងថា កន្លងមកអាជ្ញាធរបានហាមមិនឱ្យបេីកល្បែងស៊ីសងនោះទេ នៅក្នុងមូលដ្ឋាន។
លោកបានបញ្ជាក់ទីតាំងទី១ មានយីហោ CH ស្ថិតនៅភូុមិអង្គ ម្ចាស់បានលួចបេីកអ៉ិនធឺណេតបង្កប់ល្បែងស៊ីសងប្រភេទអនឡាញលេងដោយពុំមានសុំច្បាប់ត្រឹមត្រូវនៅទេ។
ចំណែកទីតាំងទី២ ស្ថិតនៅភូមិថ្នល់បំបែក ទីតាំងខាងលេីមិនមានយីហោត្រឹមត្រូវនោះទេតែមានការសុំច្បាប់បេីកសេវាអ៉ិនធឺណេតធម្មតា តែបែជាលួចបង្កប់ល្បែងស៊ីសងខុសច្បាប់មិនត្រឹមតែប៉ុណ្ណោះទីតាំងខាងលេីនេះបានបេីកក្បែរសាលារៀនទៀត។ រហូតមកដល់ថ្ងៃទី២៣នេះទេីបកម្លាំងគណះបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបតែម្តងដោយទីតាំងទី១ ដកហូតម៉ូន័រទ័រចំនួន២១គ្រឿង ដោយឡែកទីតាំងទី២ ដកហូតកុំព្យូរទ័រចំនួន៤គ្រឿង។
បច្ចុប្បន្នសម្ភារះទាំងនោះត្រូវបានត្រូវបានយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕ដោយ៖ សុខាសែនជ័យ



