ភ្នំពេញ ៖ អភិបាលខណ្ឌចំការមន បានចុះចែកម៉ាស់ និងស្រោមដៃដល់កម្មករប្រមូលសំរាម ចំនួន ១៣០នាក់ ដែលមបម្រើសេវាប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌចំការ មន ដើម្បីចូលរួមការពារ ការឆ្លងនូវមេរោគ កូវីដ ១៩ នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ក្នុងនោះលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានណែនាំដល់ក្រុមកម្មករប្រមូលសំរាម ពីវិធីសាស្ត្រក្នុងបង្ការ និងទប់ស្កាត់ ការពារ និងរបៀបថែខ្លួនកុំអោយឆ្លងរោគ គឺយើងការពារខ្លួនពីកូវីដ ១៩ បានដោយលាងដៃអោយបានញឹកញាប់ជាមួយទឹកស្អាត និងទឹកអាកុលក៏បាន ។
លោក សួន សុធី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា នាព្រឹកនេះលោកអភិបាលខណ្ឌចុះចែកម៉ាស់ដល់កម្មករស៊ីនទ្រី ចំនួន ៩៨នាក់ សំរាប់វេនថ្ងៃ ។ ដោយឡែកសំរាប់វេនយប់ នៅវេលាម៉ោង៩យប់ លោកអភិបាលខណ្ឌ ចុះចែកដល់កម្មករ ចំនួន ៣០នាក់ទៀត នៅក្នុងវត្តទួលទំពូង ៕ដោយ៖ ស រស្មី