អសប៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានអំពាវនាវ ឲ្យលុបទណ្ឌកម្មទាំងអស់ ដល់បណ្តាប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។
លោកស្រី Michelle Bachelet បន្តទៀតថា បណ្តាប្រទេសដូចជាអ៊ីរ៉ង់ វេណេហ្ស៊ុយអេឡា គុយបា ហ្ស៊ីមបាវ៉េ កូរ៉េខាងជើង។ ការលើកលែងទណ្ឌកម្មនាពេលនោះ គឺអាចជួយមនុស្សរាប់សិបលានាន់រួចផុតពីក្តីស្លាប់ ។ លោកស្រីបន្តទៀតថា ប្រសិនបើវិស័យសុខាភិបាលដួលរលំ នៅក្នុងប្រទេសទាំងនោះ សោកនាដកម្ម នឹងកើតឡើងមនុស្សរាប់សិបលាននាក់ត្រូវស្លាប់ ។
ក្នុងចំណោមប្រទេសដែលរងទណ្ឌកម្ម មានអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតគឺប្រទេសអ៊ីរ៉ង់ ដោយមានអ្នកឆ្លងសរុបដល់ទៅជិត ២៥ពាន់នាក់ និងអ្នកសា្លប់ កើនឡើងដល់ជិត២០០០នាក់ ។
បច្ចុប្បន្ន កូវីឌ-១៩ បានវាយលុកនៅជិត២០០ប្រទេសជុំវិញពិភពលោក ក្នុងនោះអ៊ីតាលី ជាប្រទេសដែល មានអ្នកស្លាប់ច្រើនជាងគេបំផុត។ អ្នកស្លាប់ដោយកូវីដ-១៩ កើនដល់ ៧៤៣នាក់ ក្នុងមួយថ្ងៃ នៅអ៊ីតាលី។
ចំនួនអ្នកស្លាប់ និងឆ្លងនៅអ៊ីតាលី កើនឡើងជាថ្មី ក្រោយធ្លាក់ចុះពីរថ្ងៃជាប់គ្នា ការកើនឡើងបង្កក្តីបារម្ភយ៉ាងខ្លាំង ពីវិនាសកម្ម របស់អ៊ីតាលី។
សារព័ត៌មាន CNA នៅថ្ងៃទី ២៥ ខែមីនា បានដកស្រង់របាយការណ៍ ពីអង្គការពារពារពលរដ្ឋអ៊ីតាលី CPD បានបញ្ជាក់ថា ៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក អ៊ីតាលី មានអ្នកស្លាប់ដោយកូវីដ-១៩កើនឡើងដល់ទៅ ៧៤៣នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងប្រទេសនេះកើនឡើងដល់ ៦៨២០នាក់។
តាមសារព័ត៌មាន CNA បានផ្សាយថា បើទោះបីមានអ្នកស្លាប់ច្រើន ប៉ុន្តែអ្នកឆ្លងកូវីដ-១៩ មានសញ្ញាធ្លាក់ចុះ នៅក្នុងតំបន់អឺរ៉ុប ក្រោយពេលការអនុវត្តច្បាប់ហាមប្រាមពលរដ្ឋចេញក្រៅផ្ទះរយៈពេល ២សប្តាហ៍កន្លងមក ចាប់ផ្តើមមានប្រសិទ្ធភាពហើយ។
ក្រុមជំនាញអ៊ីតាលីបានព្យាយាម ទប់ស្កាត់អ្នកឆ្លង ថ្មី តាមរយៈអនុវត្តច្បាប់បង្ខំពលរដ្ឋឲ្យនៅក្នុងផ្ទះ កាន់តែមានប្រសិទ្ធភាព ។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ Lombardy ដែលមានអ្នកឆ្លងច្រើនជាងគេ ប្រកាសថា ពលរដ្ឋណាព្យាយាមចេញក្រៅផ្ទះដោយគ្មានការអនុញ្ញាត នឹងត្រូវផាក់ពិន័យ ជាងទឹកប្រាក់រហូតដល់ទៅ ៥៤០០ដុល្លារ ៕