ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ​២នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ជនសង្ស័យជនជាតិវៀតណាម២នាក់ ត្រូវបានសមកិច្ចជំនាញនៃការិយាល័យបទល្មេីសគ្រឿងញៀន​កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនមកទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សារទុក​ ឬជួញដូរ​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសាធាតុញៀននាព្រឹកថ្ងៃ២៥ ខែមីនា​ ឆ្នាំ​២០២០។
បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឡេ យ៉ាំងឡា  អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងអ៊ុតសក់ និងកាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។
និងឈ្មោះ វៀង យ៉ាំងហ៊ាង ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។
ចំពោះវត្ថុតាងចាប់យករួមមាន
ម្ស៉ៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់
ទូរសព្ទដៃចំនួន០៣គ្រឿង
ប្រាក់ដុងចំនួន ៤,០០០,០០០ដុង
ប្រាក់ដុល្លារចំនួន ១០ ដុល្លារ
បង្កាន់ដៃទទួលស្គាល់ជាជនបរទេសអន្តោប្រវេសចំនួន ០១សន្លឹក
និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ។
ប្រភពបន្តថានៅវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែមីនា ២០២០​ ក្រោមបញ្ជាផ្ទាល់របស់​ លោកសែ វុទ្ធី មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន  មេបញ្ជាការ​ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ស្ថិតនៅភូមិបាវិតកណ្ដាល  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងន៨ងបានឃាត់ខ្លួនជនសង្ស័យចំនួន  ២នាក់ហើយបានឆែកឆេរបន្ទប់ជួលលេខ ១A  ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕

ចែករំលែក៖