ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជម្រាបជូន បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមឲ្យមានជំនឿជឿជាក់ លើរដ្ឋបាលរាជធានីភ្នំពេញ ហើយអ្វីៗទាំងអស់ ដែលជាព័ត៌មាន សូមឲ្យស្តាប់ការប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផេកផ្លូវការហ្វេសប៊ុកប្រព័ន្ធព័ត៌មានដែលចុះហត្ថលេ ខាឬក៏ត្រាត្រឹមត្រូវរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក បានអំពាវនាវបែបនេះ ក្នុងឱកាស ចែក ម៉ាស់ និងទឹកលាងដៃការពារជំងឺកូវិត១៩ ជូនមន្ដ្រី រាជការ បម្រើការងារនៅសាលារាជ ធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ មីនា ឆ្នាំ២០២០ ។
លោក អភិបាលរាជធានីភ្នំពេញ នាពេលនេះបានធ្វើឡើង ខណៈប៉ុន្មានថ្ងៃនេះ មានគេបំប៉ោងព័ត៌មានមិនពិតជាច្រើនដូចជាការបិទខណ្ឌបឹងកេងកង មិនអោយជុំបរទេសឆ្លងកាត់ ឬចេញចូលជាដើម។ ពាក់ព័ន្ធនឹងករណីនេះ លោក ចង់ប្រាប់ទៅ ដល់បងប្អូនក្នុងរាជធានីភ្នំពេញថា អ្វីៗត្រូវមានជំនឿជឿ ជាក់ ច្បាស់លាស់ ហើយកុំជឿ នៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលមិនមានការទទួលខុសត្រូវ ឬមិនមានអត្តសញ្ញាណ ច្បាស់លាស់ ។
លោក បានបន្ថែមថា សម្រាប់បណ្តាញសង្គម ដែលច្រើនតែបំប៉ោង ពាក្យមិនពិតប្រាកដនេះ សូមឲ្យពិចារណា ព្រឹត្តិការណ៍នេះ មុននឹងជឿសូមសួរគ្នា អោយបានច្បាស់លាស់ ។ គឺមានមាន Hotline នៅ ក្នុងរាជធានីភ្នំពេញ ទាក់ទងទៅនឹងរឿង កូវីដ-១៩ (Covid-19) ក៏យើងអាចទទួល យក ដើម្បីពិភាក្សា និងបញ្ជូនបងប្អូន ទៅរកទីតាំង ដើម្បីព្យាបាល ឬក៏ទីតាំងពិនិត្យជំងឺ ឬក៏អាចសួរ Hotline នូវព័ត៌មាន ដែលបងប្អូនមានចម្ងល់ ។ សូមឲ្យបងប្អូន ធ្វើតាមរយៈ នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏អាចទទួលព័ត៌មានផ្ទាល់ នៅក្នុងរដ្ឋបាលយើងតែម្តង ចំពោះព័ត៌មាន ដែលបងប្អូន ចង់ជ្រាប ចង់ដឹង ពីបញ្ហាផ្សេងៗ។
ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញ បញ្ជាក់ថា តាមការណែនាំ របស់រាជរដ្ឋាភិ បាល ក៏ដូចជាសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺបាន ប្រកាសបិទKTV(Karaoke Television) បិទ Concert ធំៗ (ការប្រគំតន្ត្រី) ការជួបជុំគ្នាដែលមាន មនុស្សច្រើន។
ដោយឡែកនៅថ្ងៃ២៥ខែមីនានេះ ក៏មានគោលការ ពីសម្តេច ឲ្យផ្អាក បៀកាឌិន ទីតាំងមានលក់ម្ហូប អាហារ មានភ្លេងកំដរ ដែលអាចជួបជុំមនុស្សច្រើន ដែលបង្កទៅជាហានិភ័យ ដល់ប្រជាពលរដ្ឋ ។ ចំណុចនេះ ថ្នាក់ដឹកនាំ បានគិតគូរទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋ ព្រោះខ្លាចមានការឆ្លង ដែលមិនអាចគ្រប់គ្រងបាន ។ យើងបានដឹងទាំងអស់គ្នាហើយថា ជំងឺនេះ កិច្ចការការពារអនាម័យ ហើយរស់នៅដាច់ពីគ្នា កុំគៀកគ្នាពេក កុំអោយជួបជុំគ្នាច្រើនញឹកញ៉ាប់ ដែលយើងអាចបង្កាទប់ស្កាត់ កុំអោយជំងឺ នេះ រីករាលដាលបាន ព្រោះយើងមិនដឹងថា អ្នក ណា មានជំងឺ អ្នកណាគ្មានជំងឺ ដូច្នេះការផ្តាច់ពីគ្នានេះ ជា មធ្យោបាយល្អមួយ ដែលមានការណែនាំ ពីក្រសួង សុខាភិបាលរបស់យើង ។
លោក អភិបាលបានលើកទឹកចិត្ត បន្តការ លក់ដូរ នៅតាមផ្សារ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើង អាច ប្រកបជីវភាពប្រចាំថ្ងៃបាន ប្រសិនបើយើងផ្អាកផ្សារ យើងអាចទៅអ្វីហូបនៅឯណាបាន? នេះជាបញ្ហាដែលយើងត្រូវគិតគូរ ដូច្នេះហើយយើងនៅតែលើក ទឹកចិត្តឲ្យផ្សារ ត្រូវតែនៅដំណើរការ ៕ដោយ៖ សំរិត