ខេត្តស្ទឹងត្រែង៖ រថយន្តពីរគ្រឿងសន្តោងគ្នា ដឹកគ្រឿងសង្ហារឹម នឹងតុកត្តាត្រូវកម្លាំងគណៈបញ្ចាការឯកភាពស្រុកបុរីអូរស្វាយសែនជ័យ បង្ក្រាបបានរួចប្រគល់ឲ្យមេព្រៃ ប្រត្តិបត្តិការនេះធ្វើឡើងនៅយប់ម៉ោង១០និង៣៥នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចជិតផ្លូវចូលអូស្វាយ លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោក លី មីណា អភិបាលនៃគណ:អភិបាលស្រុកបានឲ្យដឹងថា លោកបានចេញបទបញ្ចាឲ្យកម្លាំងសមត្ថកិច្ចចម្រុះ ក្នុងនាមលោកជាគណ:បញ្ចាការឯកភាពស្រុក ចុះធ្វើការបង្ក្រាបស្ទាក់ចាប់ រាល់ការចរាចរណ៍ដឹកជញ្ជូនឈើ នឹងគ្រឿងសង្ហារឹមគ្មានច្បាប់អនុញ្ញាត ត្រូវបង្ក្រាបទាំងអស់។
ជាក់ស្តែងនៅយប់ថ្ងៃទី២៤ នេះកម្លាំងសមត្ថកិច្ចបានធ្វើបង្ក្រាប រថយន្តពីរគ្រឿងសន្តោងគ្នា ១.រថយន្តសាំយ៉ុងអត់ស្លាកលេខ នឹង១ទៀតរថយន្តគូរ៉េ ដឹកនូវគ្រឿងសង្ហារឹម ដូចជាគ្រែ តុកត្តា រួចនៅរសៀលថ្ងៃទី២៥ ក៍បានធ្វើការប្រគល់ជូន ទៅឲ្យរដ្ឋបាលព្រៃឈើ ដុងក្រឡយកមករក្សាទុក្ខ នឹងចាត់ការបន្តតាមនិតិវិធីច្បាប់៕ ដោយ៖ មាស សុផាត