ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់អត់អីលួចនាំគ្នាលួចឥដ្ឋការ៉ូនគរបាលឃាត់ខ្លួន

ចែករំលែក៖

 

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញព្រហ្មទណ្ឌក្រុងព្រះសីហនុ ចានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចឥដ្ឋការ៉ូចំនួន៣១កេសដឺកតាមរ៉ឺម៉កម៉ូតូបម្រុងយកទៅលក់ ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចបុរី BS អូរ០៥  ស្ថិតនៅភូមិ៥  សង្កាត់៤  ក្រុង-ខេត្តព្រះសីហនុ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងព្រះសីហនុ បានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងជំនាញផែនព្រហ្មទណ្ឌ  កំពុងជិះម៉ូតូល្បាតតាមមូលដ្ឋានក៏ប្រទះឃើញរ៉ឺម៉កម៉ូតូ១គ្រឿងមានគ្នាជិះ ២នាក់ ដឺកឥដ្ឋការ៉ូពេញរ៉ឺម៉កដោយឥដ្ឋការ៉ូនេះពួកគេដឹក ចេញពីការដ្ឋានសំណង់មួយកន្លែង នៅម្ដុំផ្លូវ កែង ភ្នំ៩៦ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ពេលនោះកម្លាំងសមត្ថកិច្ចក៏ដេញរ៉ឈម៉កនេះរហូតមកដល់ចំណុចបុរី BS អូរ០៥  ស្ថិតនៅភូមិ៥  សង្កាត់៤  ក្រុង-ខេត្តព្រះសីហនុ  ទើបឃាត់បាន។

ពេលឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកគេពិជាលួចឥដ្ឋការ៉ូចេញពីការដ្ឋានសំណង់ខាងលើប្រាកដមែន។ ពេលនោះសមត្ថកិច្ចក៏ ដកហូតវត្ថុតាងជាក់ស្ដែងមានរ៉ឺម៉កម៉ូតូចំនួន១គ្រឿង និងឥដ្ឋការ៉ូ  ចំនួន ៣១កេស ដែលគេលួចបានរួចបានកសាងសំណុំរឿងដើម្បីចាត់កាតបន្តតាមនីតិវិធី ៕ សហការី


ចែករំលែក៖