ភ្នំពេញ៖ ដោយសារតែមិនចេះយោគយល់នឹងអធ្យាស្រ័យអោយគ្នាជាមួយអ្នកជិតខាង ទើបធ្វើអោយអ្នកទាំង៣ត្រូវសមត្ថកិច្ចឃាត់ខ្លួនព្រោះបង្កហិង្សាវាយកាប់ចាក់គ្នាទៅវិញទៅមក។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោ២១និង២០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវលេខ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនសង្ស័យដែលវាយកាប់គ្នានោះមាន៣នាក់ ។ ភាគីទី១ មានគ្នាម្នាក់ឈ្មោះ ម៉ី សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៧ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ របួសកំភួនដៃខាងឆ្វេង និងពកស្មាខាងឆ្វេង (គ្មានសារធាតុញៀន)។ ចំណែកភាគីទី២ មានគ្នា២នាក់ ១-ឈ្មោះ ផុន ភារុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យយោធា ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) , ២-ឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) (របួសចំសៀតផ្កាខាងឆ្វេងដេរ១៥ថ្នេរ , របួសស្មារខាងស្តាំ , របួសកំភួនដៃខាងឆ្វេងដេរ៨ថ្នេរ សម្រាកព្យាបាលនៅមន្ទីរពេទព្រះសុសមៈ) សម្ភារបន្សល់ទុក កាំបិតតាំងតោ១ ក្តាបន្ទះ៣សន្លឹក ។
ប្រភពពីសមត្ថកិច្ចដដែលបានបន្តអោយដឹងទៀតថា នៅមុនពេលកើតហេតុភាគីខាងទំនាស់ដែលមានគ្នា២នាក់បានអង្គុយផឹកស៊ីនៅមុខផ្ទះក្រោយមកស្រាប់តែភាគីដែលមានគ្នាតែម្នាក់នោះបានជិះម៉ូតូមកប៉ះកៅអីបណ្តាលអោយដួលហើយក៍ចូលទៅក្នុងផ្ទះក្រោយមកភាគីមានគ្នា២នាក់ក៍ទៅសួរកខុសត្រូវទើបបង្កើតជាទំនាស់ពាក្រសម្តីវាយកាប់គ្នាបណ្តាលអោយមានអ្នករងរបួសបែបនេះ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា