ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើដូចឥណ្ឌាចឹងទើបពលរដ្ឋមិនហានបំពានច្បាប់ ហាមពលរដ្ឋចេញពីផ្ទះ

ចែករំលែក៖

 

ប្រទេសឥណ្ឌា៖ ការទប់ស្កាត់ ពលរដ្ឋចេញពីផ្ទះដើម្បីប្រឆាំងការឆ្លងរាលដាល កូវីដ-១៩ ហើយនៅក្នុងប្រទេសនិមួយៗមានការរិតត្បិត និងច្បាប់ហាមប្រាមខុសៗគ្នា ។ប្រទេសខ្លះដាក់ទោសជាប់គុក ផាក់ពិន័យជាទឹកប្រាក់…។
ចំណែកប្រទេសឥណ្ឌា ដែលមានពលរដ្ឋជាង ១,៣ពាន់លាននាក់ បានប្រើវិធីសាស្ត្រ ដាក់ទោសភ្លាម ៗនឹងកន្លែងចំពោះអ្នកបំពានច្បាប់គឺវាយនឹងរំពត់ ឬក៏ត្រូវ អង្គុយលត់ជង្គង់ ជាដើម។
មកទល់ពេលនេះឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ ជាង ៦០០នាក់ ប៉ុណ្ណោះ និងស្លាប់ ១០ នាក់។ប៉ុន្តែឥណ្ឌាបានបិទប្រទេស អនុវត្តច្បាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ខ្លាំងលើសពីសមត្ថភាពគ្រប់គ្រង។
ហានិភ័យនៃការឆ្លងរាលដាលក្នុងប្រទេសឥណ្ឌាខ្លាំងជាងគេបង្អស់ប្រសិនបើ មិនចាត់វិធានការតឹងតែងនោះ។ ក្រោយពេលនាយករដ្ឋមន្ត្រីឥណ្ឌាប្រកាសបិទប្រទេស ហាមប្រាមពលរដ្ឋ ធ្វើដំណើរ កម្លាំងប៉ូលិស ទាហាន បានតាមដានត្រួតពិនិត្យ ពលរដ្ឋបំពាន់ច្បាប់ នឹងមានការផាកពិន័យ ដាក់ទណ្ឌកម្មនៅនឹងកន្លែងតែម្តង ។
អ្នកបំពានច្បាប់បម្រាមគោចរ នៅឥណ្ឌា នឹងត្រូវប៉ូលិសផាកពិន័យ នៅនឹងកន្លែងតែម្តង ដោយវាយនិងរំពាត់ ឬ ក៏ត្រូវ អាវង់ដី លុតជង្គង់ ហើយថតរូបភាពបង្ហោះ លើបណ្តាញសង្គម ដើម្បីព្រមានដល់ អ្នកក្រោយកំឲ្យបំពាន។
រូបភាពដែលប៉ូលិស នៅទីក្រុងម៉ុបបៃ បង្ហោះលើបណ្តាញសង្គម បង្ហាញឲ្យឃើញថា ប៉ូលិស បានចាប់អ្នកបំពានច្បាប់ដោយ វាយនឹងរំពាត់ អាវង…ជាដើម៕


ចែករំលែក៖