ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសជនជាតិចិនម្នាក់ស្លាប់ក្នុងបន្ទប់ បន្ទាប់ពីធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅបុរីរុស្ស៊ី

ចែករំលែក៖

ខេត្តព្រះសីហនុ៖  មានករណីបុរសជាជនជាតិចិនម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់A5 នឹងបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១២ និង ៣០ នាទី រសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចបុរីរូស្សុី ស្ថិតក្នុងភូមិ០៣ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ ។
ភ្លាមៗនោះសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុនិងបានធ្វើការក៏និត្យកោសល្យវិច័្ចយរួចសន្និដ្ឋានថា បុរសជនជាតិចិនខាងលើស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង និងបានបន្សល់នូវលិខិតមួយសន្លឹកដោយសរសេរជាអក្សចិន មុននឹងធ្វើសកម្មភាពសម្លាប់ខ្លួន សពមានឈ្មោះ JIN QING ភេទប្រុស អាយុ៥០ឆ្នាំ ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រូពេទ្យបញ្ជូនតាមរយ:រថយន្ដសាមុយ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំក្រុមគ្រួសារសាមុី យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ

ចែករំលែក៖