ព័ត៌មានទាន់ហេតុការណ៍៖

សមត្តកិច្ចស្រុកក្រគរបង្រ្កាបសាច់សត្វព្រៃ បានយកមកដុតបំផ្លាញចោល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ និងអង្ការសម្ព័នមិត្តសត្វព្រៃ(វៃអេត) សហការបង្រ្កាប និងធ្វើការដកហូតសាច់សត្វព្រៃ ហើយវត្ថុតាងបានដុតបំផ្លាញចោល ។

ករណីបង្រ្កាបសាច់សត្វព្រៃខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង២០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នួងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការ មិនបានបញ្ជាក់អំពីទីតាំង នៅផ្ទះ.ឬហាង និងទីផ្សារសាធារណៈ
ហើយបានឃាត់ជនប្រព្រិត្តដើម្បីបន្តនីតិវិធីអ្វីទេ ប៉ុន្តែបានជាលទ្ធផលរួមមាន សាច់កាំប្រម៉ាចំនួន ២៤,៥០គីឡូក្រាម សាច់ឈ្លូសចំនួន ១៨គីឡូក្រាម សាច់ជ្រូកចំនួន ០២គីឡូក្រាម ក្រពះកាំប្រម៉ាចំនួន ០២បន្ទះ និងស្បែងសត្វតេះក្រៀមចំនួន ០១,៨០គីឡូក្រាម ។

ប្រភពដដែលបន្តទៀតថា សាច់សត្វព្រៃទាំងអស់ដែលធ្វើការបង្រ្កាប និងដកហូត ជាវត្ថុតាងជាក់ស្ដែង បានចាក់សាំងដុតបំផ្លាញ និងកប់ដីចោល ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖