ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងញូវយ៉ក​ ត្រៀមរថយន្តក្លាសេ​រាប់សិបគ្រឿង ដើម្បីរក្សាសាកសព​អ្នកជំងឺកូវីដ-១៩

ចែករំលែក៖

សញ្ញាអាក្រក់នៅអាមេរិក ពាក់ព័ន្ធនិងកូវីដ-១៩ បានចេញជារូបរាងហើយ ដោយរថយន្តក្លាសេធុនធំ រាប់សិបគ្រឿង ដែលអាចរក្សាសាកសពបានរាប់ពាន់សព​ បានចតនៅខាងក្រៅមន្ទីពេទ្យ បេឡាវូ (Bellevue ) ទីក្រុងញូវយ៉ករងចាំដាក់សាកសពអ្នកជំងឺ កូវីដ-១៩ ក្នុងករណីកន្លែងដាក់សពពេញណែន។
សារព័ត៌មាន​ ញូវយ៉កដេលី ញ៉ូវ បានផ្សាយថា សកម្មភាពខាងលើ ជាសញ្ញាអាក្រក់​បំផុត​ដល់ទីក្រុងនេះ​ដោយអាចមានអ្នកស្លាប់ច្រើន​នាពេលខាងមុខ ។ នៅពេលនេះមានអ្នកជំងឺធ្ងន់ មានច្រើនគ្មានសង្ឃឹមជួយសង្គ្រោះ​បានឡើយ ខណៈដែលអ្នកឆ្លងថ្មី កើនឡើងកាន់តែច្រើន​។
ចំណែកកន្លែងរក្សាសាកសពនៅទីក្រុងនេះ អាចរក្សាបានប្រមាណ​ ៩០០នាក់​។ មន្ត្រីក្នុងតំបន់បានលើកឡើងថា កន្លែងរក្សាសាកសពនៅទំណេច្រើន​ ប៉ុន្តែយើងបង្កាជាមុនខ្លាច មានរឿងអាក្រក់កើតឡើង​។
រថយន្តក្លាសេ និមួយៗអាចរក្សាបានសាក សព​៤៥នាក់ ហើយរថយន្តក្លាសេនោះអាចរក្សាសពបានរហូតដល់ទៅ​៣៥០០សព​។ នៅរដ្ឋញូវយ៉ក និងទីក្រុងញូវយ៉ក ជាកន្លអផ្ទុះកូវីដ-១៩​ខ្លាំងជាងគេបំផុត ប្រៀបដូចជាទីក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិន​អីចឹងដែរ​។ បច្ចុប្បន្នអាមេរិកមានអ្នកឆ្លងជិត​៧មឺននាក់ហើយ និងមានអ្នកស្លាប់ ជាង ១ពាន់នាក់​៕


ចែករំលែក៖