ភ្នំពេញ៖ នេះជាសំណួរអ្នកសារព័ត៌មាន និងការឆ្លើយរបស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា មានដូចខាងក្រោម៖
១, អ្នកសារព័ត៌មានបានលើកឡើងថា តាមការរាយការណ៍ពីស្ថានប័នពាក់ព័ន្ធ នៃខេត្តជាំងស៊ី ប្រទេសចិនបានឲ្យដឹងថា នាថ្ងៃទី២៥ ខែមីនា លើយន្តហោះដែលមានជើងហោះហើរលេខQD704ពីខេត្តព្រះសីហនុ ប្រទេសកម្ពុជា ទៅកាន់ទីក្រុងណានឆាង ប្រទេសចិនបានរកឃើញអ្នកដំណើរដែលមានអាការៈក្តៅខ្លួន ក្អក ឈឺបំពង់ក រាករូស និងអាការៈផ្សេងទៀតចំនួន១៥នាក់ តើអ្នកដំណើរទាំងអស់នោះមានស្ថានភាពយ៉ាងដូចម្តេចហើយ ត្រូវបានរកឃើញថាមានផ្ទុកជម្ងឺវីរុសCOVID-19 ឬមិនមានទេ?
ឆ្លើយ៖ តាមការរាយការណ៍របស់ស្ថាប័នជាប់ពាក់ព័ន្ធបានឲ្យដឹងថា មន្ទីរពេទ្យទី១នៃទីក្រុងណានឆាង ខេត្តជាំងស៊ី ប្រទេសចិនបានធ្វើការពិនិត្យជំហានដំបូងជូនដល់អ្នកដំណើរទាំង១៥នាក់នាពេលល្ងាចថ្ងៃទី២៥ ខែមីនា ទន្ទឹមនឹងនេះក៏បានពិនិត្យតាមសារធាតុNucleic acid តេស្តរកជម្ងឺវីរុស(Detection Reagent) និងតាមCTនៅផ្នែកទ្រូងផងដែរ។ នាព្រឹកថ្ងៃទី២៦ ខែមីនា លទ្ធផលតាមសារធាតុNucleic acidតេស្តរកវីរុស បានបង្ហាញឲ្យឃើញថាមានភាពអវិជ្ជមាន ហើយក្នុងCTនៃផ្នែកទ្រូងក៏ពុំបានបង្ហាញឲ្យឃើញពីជម្ងឺវីរុសនេះផងដែរ យើងអាចនិយាយបានថា អ្នកដំណើរទាំងនេះពុំមានផ្ទុកជម្ងឺវីរុសCOVID-19ជាបណ្តោះអាសន្ន។
២, អ្នកសារព័ត៌មានបានលើកឡើងថា នាថ្ងៃទី២៤ ខែមីនា ជនជាតិចិនចំនួន១៧៤រូបដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីនមកកាន់រាជធានីភ្នំពេញ និងបានបន្តដំណើរតាមរថយន្តក្រុងទៅកាន់ក្រុងបាវិត នៃខេត្តស្វាយរៀង ក្នុងនោះមានអ្នកដំណើរចំនួន៣រូបដែលមានអាការៈក្តៅខ្លួន មន្រ្តីប៉ូលីសភាគីកម្ពុជាបានធ្វើការខណ្ឌឲ្យរស់នៅដាច់ដោយឡែក ក៏មានមិត្តបណ្តាញសង្គមលើកឡើងថាពួកគេជាអ្នកលេងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត តើលោកមានមតិយ៉ាងដូចម្តេចដែរចំពោះបញ្ហានេះ?
ឆ្លើយ៖ ស្ថានទូតចិនប្រចាំកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ។ បច្ចុប្បន្ននេះ ស្ថានភាពទប់ស្កាត់នឹងជម្ងឺវីរុសCOVID-19ក្នុងប្រទេសកម្ពុជាមានការរឹតបន្តឹង យើងខ្ញុំគាំទ្រចំពោះវិធានការរបស់ភាគីកម្ពុជាដែលខណ្ឌឲ្យអ្នកដំណើរ១៧៤រូបរស់នៅដាច់ដោយឡែកពីគ្នា។
ចំពោះការសង្ស័យជាអ្នកលេងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេតដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីនមកកាន់ប្រទេសកម្ពុជា ស្ថានទូតចិន និងការិយាល័យកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជាកំពុងតែមានការយកចិត្តទុកដាក់ខ្ពស់ យើងកំពុងតែស្រាវជ្រាវអំពីប្រវត្តិពង្សាវតារពួកគេដែលត្រូវជាប់សង្ស័យថាជាអ្នកលេងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត ក្រោយពីពិនិត្យរួច នឹងចុះបង្រ្កាបយ៉ាងមុះមុតតាមនីតិវិធីច្បាប់នៃប្រទេសទាំងពីរ។
ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ឈប់សកម្មភាពល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេតមក ព័ត៌មានទាក់ទងនឹងការចុះបង្ក្រាបកន្លែងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត របស់ស្ថាប័នអនុវត្តច្បាប់រវាងចិន និងកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ បានបង្រ្កាបភាពក្រអឺតក្រទមរបស់អ្នកលែងល្បែងភ្នាល់គ្នា ហើយកិច្ចបន្ទាប់ភាគីទាំងពីរនឹងចុះបង្រ្កាបដោយសង្កត់ធ្ងន់លើអ្នកនៅពីក្រោយខ្នងនៃសកម្មភាពល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត។ យើងជឿជាក់ថា ស្ថិតក្រោមកិច្ចសហប្រតិបត្តិការបង្រ្កាបរួមគ្នានៃនគរបាលទាំងទ្វេភាគី សង្ឃឹមថា“ក្តីសុបិនល្បែងស៊ីសង”របស់អ្នកលែងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេតក្នុងប្រទេសកម្ពុជានឹងត្រូវបានកម្ចាត់យ៉ាងជោគជ័យ ហើយពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាមិនខាន។
中国驻柬埔寨使馆发言人就新冠疫情答记者问
有记者问,据中国江西有关部门通报,3月25日由柬埔寨西哈努克港至南昌的QD704航班上发现15名乘客分别出现发热、咳嗽、咽痛、腹泻等症状,这些旅客目前情况如何,是否确诊或排除?
答: 根据有关部门的通报,江西省南昌第一医院于3月25日当晚对这15名乘客进行了初步诊查,同时进行了新冠病毒核酸检测和胸部CT检查。3月26日上午,上述15名乘客核酸检测结果显示均为阴性,且胸部CT无病毒性肺炎表现,暂时排除新冠肺炎。
有记者问,3月24日,174名中国人从菲律宾来金边,并乘大巴抵达柴桢省巴域市,其中有3人有发热现象,柬警方已将上述人员进行隔离。有网民怀疑这些人为网赌人员,你对此有何评论?
答:中国驻柬使馆对此事高度关注。当前,柬埔寨防疫形势严峻,我们对柬方将上述174中国公民及时进行隔离予以支持。
针对近日有疑似网赌人员从菲律宾返柬事,中国驻柬使馆和中柬执法合作办公室正在密切关注,我们正在对有关疑似网赌人员开展背景审查,一经核实,将依据两国法律予以坚决打击。
自柬政府颁布网赌禁令后,中柬两国执法部门频频捣毁网赌窝点的消息不断见诸报端,严厉打击了网赌人员的嚣张气焰,双方下步将重点打击网络赌博幕后操盘者。相信在两国警方的联合打击下,网赌分子希望在柬埔寨卷土重来的“赌梦”必将破灭,等待他们的将是法律的制裁。ដោយ៖ សហការី