ខេត្តឧត្ដរមានជ័យ៖មានសេចក្ដីរាយការណ៍ពីច្រកទ្វាអន្តជាតិអូស្មាច់មកថា លោកវ៉ាន់ក្ដេ ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិអូរស្មាច់ខេត្តឧតុដរមានជ័យ បានឃុបឃិតជាមួយក្រុមហ៊ុនS2V(ឆាយណា)នាំសត្វមាន់ងាប់ ដែលជាប្រភពមេរោគជិត២តោន មកពីប្រទេសថៃ កាលពីវេលាម៉ោង១២និង២៣នាទីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០តាមច្រកទ្វាអន្តរជាតិអូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។
ប្រជាពលរដ្ឋបានអោយដឹងថាពួកគាត់សំដែងការហួសចិត្ត និងស្រឡាំងកាំង តក់ស្លុតជាខ្លាំង នៅពេលអាជ្ញធរប្រកាសបិតច្រកទ្វា ការពារជំងឺCOVID១៩ ស្រាប់តែឃើញក្រុមហ៊ុនS2V(ឆាយណា)ដឹកមាន់ងាប់ពេញមួយរថយន្ដរបស់ថៃនាំចូលស្រុកខ្មែរតាមច្រកទ្វាអន្តរជាតិអូរស្មាច់យ៉ាងរលូនដោយគ្មានមន្រ្ដីណាម្នាក់មកធ្វើការត្រួតពិនិត្យឡើយ។ដោយពលរដ្ឋ មានការព្រួយបារម្ភមានផ្ទុកមេរោគរាតត្បាត។
ឈ្មួញរកស៊ីដឹកមាន់ម្នាក់បានអោយដឹងថា មាន់ងាប់ទាំងអស់ខាងលើត្រូវបានក្រុមហ៊ុន S2V(ឆាយណា)យកទៅចែកចាយរហូតដល់ទីក្រុងភ្នំ ពេញអស់ទៅហើយ។
សូមបញ្ជាក់ផងដែថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលដកមន្រ្ដីនៅតាមច្រកទ្វាចេញទុកតែស្ថាបន្នគយនិងនគរបាលអន្តោប្រវេសន៍ គឺស្ថា បន្នគយជាអ្នកទទួលខុសត្រូវចំពោះគុណភាពទំនិញគ្រប់ប្រភេទដែលធ្វើការដឹកជញ្ជូនឆ្លងដែន។
បែជាលោកវ៉ាន់ ក្ដេ មិនខ្វល់ពីការត្រួតពិនិត្យទំនិញឆ្លងដែននោះឡើយ។បែជាទៅធ្វើការឃុបឃិតជាមួយឈ្មួញក្រុមហ៊ុនS2Vនាំសត្វមាន់ងាប់រាប់តោនពីប្រទេថៃ តាមច្រកទ្វាអន្តរជាតិអូរស្មាច់យ៉ាងអនាធិប្បតេយ្យទៅវិញ។
ជំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺលោកវ៉ាន់ ក្ដេ មេគយបានទេព្រោះទូរសព្ទចូលគ្មានអ្នកទទួល៕ ប៉ែន នួន