ព័ត៌មានទាន់ហេតុការណ៍៖

សែលកាតផ្តល់ជូននូវការទូរស័ព្ទ និងផ្ញើសារដោយឥតគិតថ្លៃ ដល់វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យសំខាន់ៗនៅក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០នៅថ្ងៃនេះ សែលកាតបានប្រកាសថា ក្រុមហ៊ុននឹងផ្តល់ជូននូវការហៅទូរស័ព្ទចេញនិងផ្ញើសារដោយឥតគិតថ្លៃ ដល់វេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យសំខាន់ៗ នៅក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងវីរុសកូវីដ១៩នេះ

បុគ្គលិកមកពីសហគមន៍វេជ្ជសាស្រ្តជាង200 នាក់ ដែលបានចុះបញ្ជីដោយក្រសួងសុខាភិបាល បានផ្តល់ជូនរួចហើយ នូវសេវាកម្មឥតគិតថ្លៃនេះ
ការផ្តល់ជូនពិសេសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី អ្នកឧកញ៉ា គិតម៉េងដែលជាប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសក្នុងថ្ងៃនេះនវការដាក់ឲ្យប្រើប្រាស់ ទូរវេជ្ជសាស្រ្ត (Telemedicine) តាមរយៈបច្ចេកវិទ្យា 5G ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលនឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃច័ន្ទខាងមុខនេះតទៅ។ គំនិតផ្តួចផ្តើមទាំងពីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួយគាំទ្រទៅដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងក្រសួងសុខាភិបាល ខណៈដែលពួកគេ កំពុងតែមមាញឹកប្រយុទ្ធប្រឆាំងជាមួយនឹងវីរុស កូវីដ១៩ និងកំពុងបន្តព្យាបាលអ្នកជម្ងឺដែលកំពុងត្រូវការការយកចិត្តទុកដាក់ នៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុនសែលកាត នឹងនៅតែបន្តផ្តល់ជូនការប្រើប្រាស់សេវាកម្មដោយឥតគិតថ្លៃ ដល់បុគ្គលិកពេទ្យបន្ថែមទៀតនៅចុងសប្តាហ៍នេះ ខណៈដែលបច្ចុប្បន្ន បញ្ជីឈ្មោះបុគ្គលិកពេទ្យ កំពុងត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាល។ លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា“ក្រុមហ៊ុនសែលកាត កំពុងប្រឹងប្រែងធ្វើគ្រប់យ៉ាងដែលខ្លួនអាចធ្វើទៅបាន ដើម្បីជួយដល់អ្នកដែលកំពុងប្រយុទ្ធប្រឆាំងនៅជួរមុខ ក្នុងអំឡុងពេលដ៏ពិបាកនេះ” ។ លោកបានមានប្រសាសន៍ទៀតថា“ចាប់ពីថ្ងៃនេះទៅ បុគ្គលិកពេទ្យនឹងអាចប្រាស្រ័យទាក់ទងទៅកាន់អ្នកដទៃបានដោយសេរី ជាមួយនឹងប្រព័ន្ធបណ្តាញទូរស័ព្ទរបស់ក្រុមហ៊ុនសែលកាត”។ សម្រាប់វេជ្ជបណ្ឌិតទាំងឡាយ ដែលមិនទាន់មានលេខទូរស័ព្ទរបស់បណ្តាសែលកាត អាចទំនាក់ទំនងមកកាន់ផ្នែកបម្រើអតិថិជនរបស់ក្រុមហ៊ុនបាន បន្ទាប់មកក្រុមហ៊ុននឹងធ្វើការរៀបចំ ហើយនាំយកស៊ីមកាតទៅជូនដល់ទីកន្លែងដោយឥតគិតថ្លៃតែម្តង

លោកអ្នកអាចទាក់ទងមកកាន់ភ្នាក់ងារបម្រើអតិថិជនរបស់សែលកាតបានតាមរយៈលេខទូរស័ព្ទ 012 812 812 (និង 812 សម្រាប់អតិថិជនសែលកាត)

 


ចែករំលែក៖