ថៃ៖ សហព័ន្ធបាល់ទាត់ប្រទេសថៃ( FAT) បានប្រកាសថា ការប្រកួតក្នុងក្របខណ្ឌ័កំពូលថៃ (Thai League) ត្រូវបានផ្អាករហូតដល់ថ្ងៃទី២ខែឧសភា ឆ្នាំ២០២០ ដោយសារតែប្រទេសថៃ កំពុងអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ពីព្រោះបច្ចុប្បន្នប្រទេសកំពុងដាក់ប្រទេស ក្នុងភាពអាសន្ន។
សហព័ន្ធបាល់ទាត់ប្រទេសថៃនេះបន្ទាប់ពីមានការបង្ហាញក្តីព្រួយបារម្ភពីសំណាក់រដ្ឋាភិបាលថៃ ដែលបានគិតគូដល់សុខភាពរបស់អត្តពលិកគ្រូបង្វឹក និងមន្ត្រីកីឡា ព្រមទាំងអ្នកគាំទ្រផងដែរ។
ការប្រកាសរបស់សហព័ន្ធបាល់ទាត់ថៃនេះបន្ទាប់ពីសហព័ន្ធនេះ ធ្លាប់បានប្រកាសថា ការប្រកួតបាល់ទាត់ក្នុងប្រទេសថៃ នឹងត្រូវផ្អាករហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។ ប៉ុន្តែដោយសារតែស្ថានការវិវត្តន៍ក្នុងប្រទេសថៃ មិនបានល្អ ដូច្នេះការផ្អាក ក៏ត្រូវពន្យាពេលជាបន្ត។
ការផ្អាកនេះអាចបញ្ចប់រហូតដល់ថ្ងៃទី២៤ ខែតុលា ខណៈដែលការប្រកួតក្របខណ្ឌ័ទី២ Thai League 2 នឹងអាចបញ្ចប់រហូតដល់ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២០៕ ដោយ៖ ភារៈ