ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសបានផ្តិតទឹកមាត់លេីប្រាក់ដុល្លារ រួចទុលចោលលេីទូក្នុងបន្ទប់អេធីអឹមបានហើយ

ចែករំលែក៖

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសបានផ្តិតទឹកមាត់លេីប្រាក់ដុល្លារ រួចទុលចោលលេីទូក្នុងបន្ទប់អេធីអឹមបានហើយ កាលពីម៉ោង៨យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅចំនុចមុខផ្ទះលេខ១០៣ តាមបណ្ដោយផ្លូវលេខ៦៣ កែងផ្លូវលេខ២១៤ ជិតស្តុប ត្រសក់ផ្អែម ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃ២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចទូរអេធីអឹមអេសុីលីដា នៅក្បែរវិទ្យាស្ថានជាតិគ្រប់គ្រង នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីបុរសជនបរទេសម្នាក់ បានផ្តិតទឹកមាត់លេីប្រាក់ដុល្លារ រួចទុលចោលលេីទូក្នុងបន្ទប់អេធីអឹម ។ លុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ម៉ោង ៦ល្ងាច កម្លាំងរបស់ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអង្គុយនៅគោលដៅ ដើម្បីបង្កានិង បង្រ្កាប បទល្មើសផ្សេងៗ ហើយក៏ប្រទះឃេីញបុរសជនជាតិបរទេសរូបនេះនៅចំនុច ម៉ាត តាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហេីយនៅវេលាម៉ោង ៨យប់ថ្ងៃដដែល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ (ក៥) ក៏បានសហការណ៍ជាមួយអធិការខណ្ឌចំការមន, អធិការខណ្ឌដូនពេញ និងមន្រ្តីសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញ ឃាត់ខ្លួនបុរសជនបរទេសនៅចំនុចមុខផ្ទះលេខ១០៣ តាមបណ្ដោយផ្លូវលេខ៦៣ កែងផ្លូវលេខ២១៤ ជិតស្តុប ត្រសក់ផ្អែម ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចប្រគល់ឲ្យមន្រ្តីសុខាភិបាលដេីម្បីយកទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពចាក់អង្រែ ៕ជ្រោយពេជ្រ

IMG_7285


ចែករំលែក៖