ព័ត៌មានទាន់ហេតុការណ៍៖

បន្តដុតកម្ទេចមធ្យោបាយបទល្មើសព្រៃឈើ​ ឯអ្នកប្រព្រិត្តរកមិនឃេីញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស.មូលដ្ឋាលកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ និងមន្ត្រីក្រៅរដ្ឋាភិបាល ចុះសហការជាមួយកម្លាំងចំរុះស្រុកភ្នំក្រវាញធ្វើការបង្រ្កាប និងដុតកម្ទេចមធ្យោបាយបំរើបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ចំនួន ១គ្រឿង ដែលគេលាក់ទុកនៅក្នុងចំការក្រូចមួយកន្លែង សង្ស័យក្នុងគោលបំណងបន្តសកម្មភាព ។

ករណីបង្រ្កាប និងដុតកម្ទេចមធ្យោបាយជាវត្ថុតាងខាងលើ ធ្វើឡើងនារសៀលថ្ងៃពុធ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងចំការក្រូច ស្ថិតក្នុងភូមិវាលវង់ ឃុំររកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបង្ហើបថា លទ្ធផល៖ កម្លាំងស្រាវជ្រាវ និងរុករកឈានដល់ធ្វើការបង្រ្កប និងដកហូត នៅរថយន្ដម៉ាក រ៉េវ(បាកុង)កែច្នៃចំនួន ១គ្រឿង ដែលគេសង្ស័យក្រុមឈ្មួញលាក់ទុកដើម្បីបន្តសកម្មភាព(ដឹកជញ្ជូនឈើ) ប៉ុន្តែត្រូវបានកម្លាំងរកឃើញហើយយកមកបន្តនីតិវិធី មធ្យោបាយជាវត្ថុតាងបានដុតកម្លេច នៅផ្នែករដ្ឋាភិបាលព្រៃឈើក្រវាញ ។

ទោសជាយ៉ាងក្ដី៖ ករណីបង្រ្កាប និងបំផ្លាញចោលនូវវត្ថុតាងខាងលើ មហាជននៅតែលើកឡើងអំពីបញ្ហាថា ការបង្រ្កាបពីសំណាក់កងកម្លាំងសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ នាកន្លងមកហាក់បីដូចជាពុំសូវមានប្រសិទ្ធភាពសោះ ព្រោះទំនងអត់ស្រាវជ្រាវរកជនប្រព្រិត្តដើម្បីអនុវត្តច្បាប់ ហើយការបង្រ្កាបនេះអាចដោយសារតែការផ្លាសប្ដូមេដឹកនាំកងកម្លាំងថ្នាក់ជាតិ ដែលទទួលបន្ទុកបង្រ្កាបបទល្មើសធនធានធម្មជាតិ ប៉ុន្តែគេនៅមានសង្ឃឹម និងជើជាក់លើមេដឹកនាំដែលទើបនឹងមកនោះ កុំធ្វើដើម្បីឲ្យតែជនប្រព្រិត្តបទល្មើសស្គាល់រួចដូចអណ្ដាត និងឆ្មេញ ៕ បុឹម ពិន


ចែករំលែក៖