ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពី “ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលរបស់វីរុសកូវីដ១៩” ក្នុងគោលបំណងរក្សាស្ថិរភាពហិរញ្ញវត្ថុ និង គាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និង មានការលំបាកក្នុងការទូទាត់សង ។
ធនាគារជាតិនៃកម្ពុជា តម្រូវអោយគ្រឹះស្ថានយកចិត្តទុកដាក់ជាមួយអតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែង និង អនុញ្ញាតអោយរៀបចំឥណទានឡើងវិញ ចំពោះវិស័យអាទិភាព ដូចខាងក្រោម ៖
-ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និង សេវាកម្មគាំទ្រ ផ្សេងៗ)
-កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត)
-សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ ឬ ហាងដំបូង និង ឥណទានទិញផ្ទះដំបូង)
-ការដឹកជញ្ជូន (ជាពិសេសអ្នកបើកបរតាក់ស៊ី និង រ៉ឺម៉កកង់បី) ឡូជីស្ទីក ។
កាន់តែលម្អិតសូមអានសារាចរណែនាំ ស្តីពី “ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលរបស់វីរុសកូវីដ១៩” បន្ថែមទៀត ៖