ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃសៅរ៍នេះថា រកឃើញ០៤ករណីថ្មីទៀត ជាបុរសជនជាតិខ្មែរវិជ្ជ មានវីរុសកូវីដ១៩ និងព្យាបាលជាសះស្បើយជាបុរសជនជាតិខ្មែរ០២នាក់ នៅរាជធានីភ្នំពេញ ។ សរុបអ្នកជាជំងឺនៅទូទាំងប្រទេសគិតត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ សរុបមានចំនួន១៣នាក់ រួមមាន ៖ បុរសជនជាតិចិន០១នាក់ ,ស្រ្តីជនជាតិអង់គ្លេស០១នាក់ ,បុរសជនជាតិខ្មែរ១១នាក់ (គិតពីខែមករា ដល់បច្ចុប្បន្ននេះ ) និងអ្នកដែលកំពុងនៅសម្រាកព្យាបាលសរុបចំនួន ៨៩នាក់ (ស្រី្ត ២៦នាក់ និងបុរស ៦៣នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ។