ខេត្តបាត់ដំបង៖ កម្លាំងអធិការដ្ឋាននគបាលស្រុកកំរៀង បានទទួលព័ត៌មានពីឈ្មោះ យឹម ចេក ហៅចេ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងផ្សារកំរៀងចាស់ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង មានមុខរបរកម្មករ ថាមានឈ្មោះ ពេជ្រ សុភិន ហៅមាន់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ បានយកអាវុធធុនអាកាស្វាយបត់ចំនួន ២ដើម បង់ចំនួនពីរគ្រាប់ ចំនួន៣៦គ្រាប់ យកមកផ្ញើខ្លួន តែខ្លួនមិនហ៊ានទុកនៅផ្ទះ ក៏រាយការណ៍ជូនដល់សមត្ថកិច្ច ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម នៅវេលាម៉ោង ៧និង៤០នាទី ព្រឺកថ្ងៃព្រហស្បតិ៍ ៣កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ផ្នែកនគរបាលព្រហ្មទណ្ឌស្រុកកំរៀង បានចុះទៅដល់ផ្ទះឈ្មោះ យឹម ចេក ហៅចេ ហើយបានដកហូតអាវុធដែលមានភិនភាគដូចខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកឈ្មោះ ពេជ្រ សុភិន ហៅ មាន់ យកមកសាកសួរ ដោយចង់ដឹងថា កាំភ្លើងពីរដើមនេះបានមកពីណា និងមានបំណងអ្វីបានជាយកមកផ្ញើនឹងឈ្មោះ យឹម ចេក ហៅ ចេ យ៉ាងនេះ ? ៕ សហការី