ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រីអេលីហ្សាបែត ធ្វើតេស្តវិជ្ជមានចំពោះមេរោគ កូវីដ-១៩

ចែករំលែក៖

ជាដំណឹងដ៏អាក្រក់សម្រាប់ចក្រភពអង់គ្លេស ក្រោយពេលទទួលបានព័ត៌មានថា ព្រះមហាក្សត្រិយានី អេលីសាបែតទី ២ បានធ្វើតេស្តិ៍ វិជ្ជមានចំពោះវីរុសកូវីដ-១៩ ។ ការប្រកាសចេញពីរាជវាំង Buckingham បានបង្កឱ្យភ្ញាក់ផ្អើល ដល់ពលរដ្ឋនៅក្នុងប្រទេសជាច្រើនដែល គោរពព្រះមហាក្សត្រិយានី ។
ព្រះបរមរាជវាំងបញ្ជាក់ថា ព្រះមហាក្សត្រីអេលីហ្សាបែតធ្វើតេស្តិ៍វិជ្ជមានចំពោះកូវីដ-១៩ ។កន្លមងមកព្រះអង្គគ៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Boris Johnson ក៏ដូចជាព្រះអង្គម្ចាស់ Charles ដែលបានធ្វើតេសរកឃើញឆ្លងកូវីដ-១៩។
តាមសារព័ត៌មាន UCR world News បានផ្សាយថា ពេលនេះព្រះមហាក្សត្រីទទួលបានការព្យាបាលជាពិសេស នៅក្នុងរាជវាំង។ កាលពីថ្ងៃទីពុធ ព្រះអង្គម្ចាស់Charles បានធ្វើតេស្តវីជ្ជមានចំពោះកូវីដ-១៩ផងដែរ ប៉ុន្តែស្ថិនក្នុងគម្រិតស្រាលតែប៉ុណ្ណោះ ។ ព្រះអង្គម្ចាស់ បានជួបព្រះមហាក្សត្រីយានីចុងក្រោយនៅថ្ងៃទី ១២ ខែមីនា
កាលពីថ្ងៃទី២៧ខែមីនា នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសបានឆ្លងកូវីដ-១៩ ។ នៅពេលនេះថ្នាក់ដឹកនាំកំពូលរបស់អង្គគ្លេស ទាំងព្រះមហាក្សត្រិយានី ព្រះអង្គម្ចាស់ នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីបានឆ្លងកូវីដ-១៩ គឺជារឿងគួឲ្យបារម្ភបំផុត៕

 


ចែករំលែក៖