ភ្នំពេញ៖ មានការរកឃើញ១ករណីថ្មីបន្ថែមទៀត ជនជាតិខ្មែរវិជ្ជមានវីរុសកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ និងអ្នកព្យាបាលជាសៈស្បើយចំនួន៨នាក់ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ៥នាក់,នៅខេត្តបាត់ដំបង១នាក់, នៅខេត្តកំពង់ឆ្នាំងម្នាក់,និងខេត្តព្រះវិហារ១នាក់។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ស្ថានភាពវីរុសកូវីដ១៩ នៅទូទាំងប្រទេស គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ អ្នកជាសៈស្បើយសរុប២១នាក់(បុរសជនជាតិចិន១នាក់,ស្ត្រីជនជាតិអង់គ្លេស២នាក់,បុរសជនជាតិអង់គ្លេស១នាក់,បុរសជនជាតិបារាំង១នាក់ និងបុរសជនជាតិខ្មែរ១៦នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ន។ ដោយឡែកអ្នកដែលកំពុងសម្រាកព្យាបាលចំនួន៨២នាក់ (ស្ត្រី២៦នាក់ ,និងបុរស៥៦នាក់)នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ ថ្នាក់ជាតិ និងថ្នាក់ខេត្ត។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ មានអ្នកវីរុសកូវីដ១៩ ដែលបានរកឃើញនៅទូទាំងប្រទេសសរុប១០៣នាក់(ស្ត្រី២៨នាក់ និងបុរស៧៥នាក់)។ ខាងក្រោមនេះជាសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលទាំងស្រុង៖