ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ អោយសមត្ថកិច្ច អាជ្ញាធរ ព្រះរាជអាជ្ញា ចាប់ការលក់ករណីដែលថាមានថ្នាំព្យាបាលជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿការឃោសនានៅក្នុងប្រទេសកម្ពុជា ដែលថាមានថ្នាំព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយ, ។
សម្តេចតេជោ ហ៊ុន សែន ស្នើសុំអាជីវករកុំឱ្យបំផុសលក់ឧបករណ៍ ឬឱសថ ពាក់ព័ន្ធកូវីដ ដែលធ្វើឱ្យកាន់តែលំបាកដល់ប្រជាពលរដ្ឋ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចសហការជាមួយព្រះរាជអាជ្ញា តាមចាប់ខ្លួន និងរឹបអូសឧបករណ៍ធ្វើតេស្តកូវីដ១៩ ដល់ផ្ទះអ្នកលក់ និងផ្សព្វផ្សាយតែម្តង, ។
សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកចម្រៀង អ្នកនិពន្ធទាំងឡាយ ដែលជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ និងអប់រំប្រជាពលរដ្ឋ។ ហើយសម្តេចតេជោ ហ៊ុន សែន ហាមឃាត់ការនាំចេញអង្ករស និងស្រូវ ដើម្បីធានានូវការផ្គត់ផ្គង់ក្នុងស្រុក ចាប់អនុវត្តន៍ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០រហូតមានការជូនដំណឹងថ្មី៕ដោយ៖ សុខ ខេមរា


ចែករំលែក៖