ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រធានពេទ្យសត្វខេត្តកំពង់ធំ ចុះណែនាំដល់អាជីវករអោយអនុវត្តន៍ច្បាប់សត្វឃាតដ្នានក្រោយពីរកឃើញកន្លែងពិឃាតសត្វខុសច្បាប់៣កន្លែង

ចែករំលែក៖

ខេត្តកំពង់ធំ៖ រកឃើញភាពមិនប្រក្រតីខ្លះពាក់ព័ន្ធ និងអាជីវករដែលទំលាប់យកសត្វទៅពិឃាតនៅក្រៅសត្វឃាតដ្ឋានដែលជាដើមហេតុធ្វើអោយមានជនកំហូចខ្លះហ៊ានលួច គោ ក្របី  អ្នកភូមិ មកកាប់យកសាច់ កាលពីកន្លងទៅត្រូវបានសមត្ថកិច្ចចាប់ក្របួចបាន កត្តាទាំងនេះក៏ដោយសារតែភាពធូររឡុងរបស់មន្រ្ដីជំនាញមុនៗ ដែលបណ្ដោយអោយមានពិឃាតសត្វតាមផ្ទះ ។
តាមការអោយដឹងពីលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ធំ នៅថ្ងៃល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថាបន្ទាប់ពីថ្នាក់ដឹកនាំខេត្ត គឺ លោក សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំ  លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ និងនេសាទ ខេត្តកំពង់ធំ និង រូបលោកបានដឹកនាំក្រុមការងារចុះតាមដានការពិឃាតសត្វគោ ក្របី និងជ្រូក ក្រៅសត្តឃាតដ្ឋាននៅក្នុងក្រុងស្ទឹងសែន និងក្រៅសត្តឃាតដ្ឋានក្នុងស្រុកកំពង់ស្វាយ ដោយលោកបានរកឃើញកន្លែងលួចពិឃាតសត្វ៣កន្លែង=  នៅស្រុកកំពង់ស្វាយ១ កន្លែង (លួចកាប់ជ្រូក) ;  នៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ២កន្លែង(លួចកាប់គោ ក្របី) ទទឹមនិងការរកឃើញនេះ លោកក៏បានណែនាំអោយអាជីវករទាំងនោះបញ្ឈប់ការលួចកាប់ក្រៅសត្វឃាត ហើយអោយយកសត្វចូលទៅកាប់នៅក្នុងសត្វឃាតដ្ឋានវិញ  ក្នុងការណែនាំនេះប្រសិនបើអាជីវករមិនធ្វើតាមទេ លោកនិងដក់ហូតច្បាប់អាជីវកម្មមកវិញ ព្រោះអាជីវករធ្វើខុសច្បាប់សត្វឃាតដ្ឋាន។
លោក តាន់ ម៉េងឆាង បានសង្កត់ធ្ងន់ថា កត្តាដែលលោកតម្រូវអោយអាជីវករយកសត្វទៅកាប់ក្នុងសត្វឃាតដ្ឋាននេះ គឺ សំខាន់សុខភាពពលរដ្នជាចំបង ទី១ ងាយស្រួលដល់មន្រ្ដីជំនាញពេទ្យសត្វចុះពិនិត្យសុខភាពសត្វ ។ ទី២ ងាយស្រួលនិងហាមមិនអោយយកសត្វឈឺឬងាប់ចូលកាប់ក្នុងសត្វឃាតដ្ឋាន។  ទី៣ មិនបាត់បង់សេវ៉ាចូលរដ្ន  ម្ចាស់សត្វអាចបង់សេវ៉ាចូលរដ្នដោយគ្មានការកេងបន្លំ ច្បាស់លាស់ ពិតប្រាកដ។  ទី៤ ចំពោះសត្វជ្រូក គោ ក្របីត្រូវតែជាសត្វដែលមានសុខភាពល្អមុននឹងចូលកាប់ ព្រមទាំងបានណែនាំពីបច្ចេកទេសមួយចំនួនអំពីការអូសត្រា លើផ្ទាំងសាច់ មុនដឹកចេញពីសត្តឃាតទៅកាន់ទីផ្សារ។
ទទឹមនិងការរកឃើញ កន្លែងពិឃាតសត្វខុសច្បាប់៣កន្លែងរួចមក ក៏បែកធ្លាយ លោក ង៉ុយ ឆេង គាន់  តំណាងអោយលោក គូវ ហៃ ម្ចាស់សត្វឃាតដ្ឋានព្រៃតាហ៊ូ អ្នកដើរយកភាស៊ីក្រៅសត្វឃាតដ្ឋាន ហើយលុយដែលយកក្រៅសត្វឃាតដ្ឋាននោះទំនងជាចូលហៅប៉ៅច្រើនជាចូលរដ្ន។
លោក ង៉ុយ ឆេង គាន់ បានអោយដឹងថា លោកដើរយកភាស៊ីតាមតួនាទីរបស់ខ្លួន ពេលខ្លះលោកយកភាស៊ីដោយមនោសញ្ចេតនា តែលោកមិនបានបញ្ចាក់ថា ពីការដើរយកភាស៊ីក្រៅសត្វឃាតបែបនេះជារឿងខុសច្បាប់នោះទេ លោកដឹងតែយកភាស៊ីអោយគ្រប់ចំនួនតែប៉ុណ្ណោះ ។
លោក គូវ ហៃ ម្ចាស់សត្វឃាតព្រៃតាហ៊ូបានអោយដឹងថា លោកមិនបានបញ្ចាអោយ លោក ង៉ុយ ឆេង គាន់ ដើរយកភាស៊ីក្រៅសត្វឃាតដ្ឋាននោះទេ ការដើរយកបែបនេះបុគ្គលណាធ្វើបុគ្គលនោះទទួលខុសត្រូវមុខច្បាប់ដោយខ្លួនឯង៕ ប៊ុនរិទ្ធី


ចែករំលែក៖