ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ, ព័ត៌មានថ្មី សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបង្វែរការភ័យខ្លាច ឲក្លាយមកជាវិធានការការពារ តាមរយ:ការណែនាំរបស់ក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋសូមបង្វែរការភ័យខ្លាច ឲក្លាយមកជាវិធានការការពារ តាមរយ:ការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោ ក៍សូមណែនាំឲបងប្អូន កូនចៅមកពីប្រទេសថៃ សុំដាក់ខ្លួនឲនៅដោយឡែក១៤ថ្ងៃ ដើម្បីការពារ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ មកលើក្រុមគ្រួសារ និងសាច់ញាតិរបស់ខ្លួន និងអ្នកដទៃ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ទីតាំង ដែលជួលឱ្យអ្នកដទៃរកស៊ី ត្រូវមានការយោគយល់ ដែលអាចពន្យារពេលបង់លុយ ឬទម្លាក់តម្លៃ ក្នុងពេលកំពុងមានកូវីដ១៩៕ដោយ៖ សុខ ខេមរា

 


ចែករំលែក៖