ភ្នំពេញ៖ រហូតម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ យេីងរកឃេីញអ្នកជំងឺ COVID-19 ៤នាក់ទៀត សរុបទាំងអស់ប្រទេសយេីងមានចំនួន ១០៧ ករណី និង យេីងបានព្យាបាលជាសះស្បេីយចំនួន ២នាក់ទៀត សរុប ២៣នាក់ ស្លាប់គ្មាន ។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ។
សូមបញ្ជាក់: ករណីជនជាតិអង់គ្លេសពីរនាក់ព្យាបាលជាសះស្បេីយនៅមន្ទីរខ្មែរ សូវៀត គាត់ទាំងពីរនាក់រកឃេីញវិជ្ជមាននៅមន្ទីរពេទ្យខេត្តកំពង់ចាម តែត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ ។
សូមបញ្ជាក់ថា៖ បើមានពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕