ព័ត៌មានទាន់ហេតុការណ៍៖

លោក អំ សំអាត ទាត់ចោលការផ្សាយរបស់វិទ្យុអាសុីសេរីដោយចោទថាកាត់សំឡេងលោកខ្លីពេកផ្ទុយពីន័យដើម

ចែករំលែក៖

 

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ លោក អំ សំអាត នាយករង អង្គការលីកាដូ បានចេញវីដេអូទាត់ចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី និងចោទថា វិទ្យុមួយនេះបានកាត់សំឡេងរបស់លោកយ៉ាងខ្លីបំផុត ផ្ទុយន័យដើម បង្កមានការភ័ន្តច្រឡំដល់សាធារណជន ព្រមទាំងលោក និងអង្គការលីកាដូ គាំទ្រជនប្រព្រឹត្តល្មើសច្បាប់ ឬជនណាបង្កឲ្យមានភាពវឹកវរចលាចរនៅក្នុងសង្គម។
លោក អំ សំអាត បានលើកឡើងយ៉ាងដូច្នេះថា «ពីយប់មិញខ្ញុំបានឮវិទ្យុអាស៊ីសេរី ដកស្រង់នូវពាក្យសំដីរបស់ខ្ញុំ ដោយមានការកាត់យ៉ាងខ្លី ដែលអាចធ្វើឲ្យមានការភ័ន្តច្រឡំខុស ន័យដើមរបស់ខ្ញុំបាទ។ ដូច្នេះខ្ញុំបាទក៏ដូចជាអង្គការលីកាដូ សូមជម្រាបជូនថា មិនដែលការពារទៅលើជនណា ដែលប្រព្រឹត្តិខុសច្បាប់ ឬជនណាបង្កឲ្យមានភាពវឹកវរ ចលាចរនៅក្នុងសង្គមនោះទេ គោលបំណងនៃអង្គការលីកាដូ ក៏ដូចជាខ្ញុំបាទ គឺធ្វើយ៉ាងណា ជំរុញឲ្យមានអនុវត្តន៍ច្បាប់ គោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេសយើងរស់នៅក្នុងសុខសន្ដិភាព រស់នៅក្នុងភាពសុខុដម្យរមនា។ ហើយខ្ញុំបាទ និងអង្គការលីកាដូ គាំទ្រចំពោះវិធានការ នៃការអនុវត្តន៍ច្បាប់ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែលបានធ្វើត្រឹមត្រូវតាមផ្លូវច្បាប់ គឺនៅតែមានការគាំទ្រជានិច្ច ហើយយើងខ្ញុំក៏ដូចជាអង្គកាលីកាដូ នឹងផ្ដល់កិច្ចសហការចូលរួមជាមួយរដ្ឋាភិបាល ដើម្បីឲ្យមានការអនុវត្តន៍ច្បាប់ និងការគោរពសិទ្ធិ ក៏ដូចជាត្រូវចាត់វិធានការលើជនទាំងឡាយ ណាដែលប្រព្រឹត្តនូវបទល្មើស មានភាពវឹកវរក្នុងសង្គម»។
សូមជម្រាបថា៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្នុងសន្និសីទកាសែតនៅវិមានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាប់ខ្លួន លោក អំ សំអាត ដែលបានបញ្ចេញមតិគាំទ្រចំពោះការផ្សព្វផ្សាយលក់ផលិតផលឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ នៅលើបណ្តាញសង្គម។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបញ្ចេញមតិនេះ ជាការគាំទ្រដល់ការផ្សព្វផ្សាយផលិតផលក្លែងក្លាយ។
ផ្ទុយទៅវិញ លោក អំ សំអាត នាយករងអង្គការលីកាដូ ចេញវិដេអូចោទវិទ្យុអាស៊ីសេរី ថាកាត់តសំឡេងនាំឲ្យមានការភ័ន្តច្រឡំដល់សាធារណជន។ ប្រជាជននៃមជ្ឈដ្ឋានទូទៅ ភាគច្រើនបានលើកឡើងរិៈគន់បែបចំអកថា៖ វិទ្យុអាសុីសេរី សរសេរលំអៀង រិៈគន់លើរដ្ឋាភិបាលកម្ពុជា គ្មានមូលដ្ឋានជាក់លាក់ ទើបពួកគាត់និយមហៅថា៖ «មិនមែនជាវិទ្យុអាសុីសេរី»នោះទេ គឺ«វិទ្យុអាសុីតាមចិត្ត» ដោយសារគាត់និយាយតាមចិត្តគាត់នឹកឃើញ ។ មិនតែប៉ុណ្ណោះមានមតិសាធារណៈជនបន្ដរិៈគន់ថា៖ «វិទ្យុអាសុីតាមចិត្ត»ពួក គាត់តែងតែលើកពីបញ្ហាសិទ្ធមនុស្សមកនិយាយដាក់មុខតែធាតុពិតពួកគាត់មិនបានអនុលោមទៅតាមច្បាប់សិទ្ធមនុស្ស ដែលមានចែងពីការ គោរពសិទ្ធគ្នាទៅវិញទៅមក សិទ្ធរស់រានមានជីវិត សិទ្ធបញ្ចេញមតិ ហើយការបញ្ចេញមតិមិនឋិតក្នុងក្របខ័ណ្ឌច្បាប់ ទៀតដោយប្រើសិទ្ធខ្លួនឯង ដោយមិនខ្វល់ពីប៉ះពាល់សិទ្ធអ្នកដទៃឡើយ។ ដូចច្នេះទើបមតិសាធារណៈជនដាក់ងារបែបចំអកថាក្រុមនេះមិនមែនជាអ្នកគោរពសិទ្ធមនុស្សទេតែតម្រូវឲ្យគេគោរពសិទ្ធអញ(ក្រុមពួកការពារសិទ្ធអញ)មិនមែនក្រុមកាពារសិទ្ធមនុស្សទេ៕

 


ចែករំលែក៖