ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រុសបើកឆ្លងផ្លូវត្រូវរថយន្តហ្វតមួយគ្រឿងទៀតបុកខ្ទេចទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ ​រថយន្ត​ព្រុសបត់ផ្លងផ្លូវរថយន្តហ្វតទៅត្រង់បុកផាំងខ្ទាត់ខូចខាតទាំងសងខាងយ៉ាងដំណំ

ហេតុការណ៍នេះបានកើតឡើងនម៉ោង២និង៣០នាទីរសៀល​​ថ្ងៃ​ទី​៣០ ខែមីនា​ ឆ្នាំ​២០២០ ស្តស្ថិតនៅម​បណ្ដោយ​ផ្លូវ​ទន្លេ​សាបកែងផ្លូវជាតិលេខ៦ ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ 

រថយន្តហ្វតពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BE 9399បេីកដោយបុរសម្នាក់ ចំណែករថយន្តម៉ាកតូយ៉ូតាព្រូសពណ៌​ក្រហមពាក់ស្លាកលេខ​ភ្នំពេញ​2BE  5485 បើកបរដោយនារីវ័យក្មេងនាក់ម្នាក់ និងមានរួមដំណេីរម្នាក់។

បប្តប្រភពត៌មាននៅ​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា ​នៅមុនពេល​កើត​ហេតុ​រថយន្ត​កតូយ៉ូតាព្រូស បានបេីកតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុបានបត់ឆ្វេងដល់ទ្រូងផ្លូវ ស្រាប់តែមានរយន្តហ្វតបេីកយ៉ាងលឿនបានជ្រុលបុករថយន្តកតូយ៉ូតាព្រូពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងខូចខាតមួយកំណាត់មុខ។

បន្ទាប់ពីកេីតហេតុ​ភាគី​ទាំង​សងខាងដោះស្រាយគ្នានៅកន្លែងកេីតហេតុមិនត្រូវគ្នា ទើបសមត្ថកិច្ចវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា

រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖