ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សហការជាមួយមន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធី ពីលោកសាយ ណូរ៉ា ព្រះរាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេ ចាប់យកនូវបទល្មេីស សំភារៈលួចបម្រុងនាំចេញទៅក្រៅប្រទេស មានជាម៉ាស់និងអាវពេទ្យការពារជំងឺមេរោគ រាប់ម៉ឺនម៉ាស់ទៅទីតាំងចំនួន៣កន្លែង ស្ថិតក្នុងបុរីអាកាសចរណ៍ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មួយចំនួនលួចផលិតក្នុងស្រុក មួយចំនួននាំមកពីវៀតណាម ។
លោកឧត្តមសេនីយ៍ទោ ឡុងស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖ ប្រតិបត្តិការនេះមានការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមានការសម្របសម្រលពីតំណាងអយ្យការ លោក សាយ ណូរ៉ា នោះ ។ លោកបានដឹកនាំកម្លាំងចុះឆែកឆេនិងចាប់យកនូវវត្ថុតាងបទល្មេីស ទីតាំងទី១រួមមាន៖ អាវពេទ្យការពារមេរោគចំនួន៨កាតុង ស្មេីនិង៤០០អាវ ម៉ាស់មនុស្សចាស់ផលិតនូវប្រទេសចិន៤០កាតុង ស្មេី៨០០០០ម៉ាស់ ម៉ាស់ក្មេងចំនួន៧កាតុង ស្មេីនិង៨៥០០០ម៉ាស់ ,ម៉ាស់ផលិតនូវប្រទេសវៀតណាមចំនួន១៣កាតុង ស្មេីនិង៣២៥០០ម៉ាស់។
ដោយឡែកទីតាំងទី២ ចាប់យកម៉ាស់ដែលលួចផលិតខុសបច្ចេកទេសបន្លំធ្វេីពីក្រដាស់ មានចំនួនជាង១៩ម៉ឺនម៉ាស់ អាចលួចផលិតក្នុងស្រុក ហើយបម្រុងលួចនាំចេញទៅក្រៅប្រទេស។
លោកបន្តថា៖ ជនសង្ស័យជាស្ត្រី២នាក់ត្រូវបានឃាត់ខ្លួនដេីម្បីនាំយកទៅអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដេីម្បីធ្វេីកំណត់ហេតុ ស្តាប់ចំលេីយតាមនីតិវិធី។
ចំពោះទីតាំងទី៣ នៃផ្ទៈលេខB56ផ្លូវB ស្ថិតក្នុងភូមិសង្កាត់-ខណ្ឌដដែល សមត្ថកិច្ចនិងជំនាញព្រមទាំងតំណាងអយ្យការ កំពុងរងចាំឱ្យម្ចាស់ទីតាំងយកឯកសារ ដែលពាក់ព័ន្ធនៃការនាំចូល មកពិនិត្យផ្ទៀងផ្ទាត់ ខណៈម្ចាស់ទីតាំងអះអាងថាម៉ាស់ទាំងនេះ មានច្បាប់អនុញ្ញាត នាំចូលហេីយជាជំនួយរបស់ ខាងសមាគមន៍ចិន ជួយ ដល់សមាគមកម្ពុជា ជាសំភារះមនុស្សធម៍។ ទីបំផុតទីតាំងទី៣ ជាជំនួយដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទើបតំណាងអយ្យការ មន្ត្រីនគរបាលយុត្តិធម៍ អនុញ្ញាតអោយដឹកចេញ និងរៀបចំវេចខ្ចប់អោយមានលក្ខណះសមស្របតាមបច្ចេកទេស ដើម្បីជួយដល់ប្រជាពលរដ្ឋ។
គួររំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង នៅក្នុងសន្និសីទកាសែត អំពាវនាវឱ្យសមត្ថកិច្ច អាជ្ញាធរ ព្រះរាជអាជ្ញា ចាត់វិធានការ បង្ក្រាបការលក់ថ្នាំព្យាបាលជំងឺvovid-19 និងការបំផុសលក់នូវឧបករណ៍ ឱសថ និងថ្នាំពាក់ព័ន្ធcovid-19 ដែលគ្មានការប្រកាសផ្លូវការ ឬអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។
សម្តេចបន្តថា៖ ប្រទេសណាក៏ដោយកន្លែងណាក៏ដោយ ឱ្យតែមានឧបករណ៍ធ្វេីតេស រឺវ៉ាក់សាំង ថ្នាំសម្រាប់ព្យាបាលvovid-19 ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក សម្តេចនិងបញ្ជាទិញ ដេីម្បីជួយដល់ប្រជាពលរដ្ឋ។
ប៉ុន្តែបច្ចប្បន្ន គ្មានប្រកាសជាផ្លូវការ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំជឿ ទៅនិងការបង្ហោះបំផុសលក់ ឧបករណ៍ទាំងនោះឱ្យសោះ ហេីយសម្តេចអំពាវនាវអោយ សមត្ថកិច្ចអាជ្ញាធរ ជំនាញពាក់ព័ន្ធ ព្រះរាជអាជ្ញា ចុះបង្ក្រាបចាប់ក្នុុងក្របខណ្ឌទូទាំងប្រទេស៕ ដោយ៖ សុខាសែនជ័យ