ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងយោធាពិសេស បានត្រៀមខ្លួន ដើម្បីដឹកនាំអាមេរិក ក្នុងករណី រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាមិនអាចដឹកនាំ

ចែករំលែក៖

អាមេរិក៖ កន្លងមកមានសំណួរជាច្រើនសួរថា ប្រសិនបើរដ្ឋាភិបាលអាមេរិក ជាប់គាំងដោយកូវីដ-១៩ ហើយរដ្ឋសភា ព្រឹទ្ធសភា ក៏មិនអាចដឹកនាំបាននោះ តើស្ថានប័នណា ,បុគ្គលណា ជាអ្នកដឹកនាំអាមេរិកបន្ត ?
មហាអំណាច អាមេរិក តែងតែមាន ផែនការ B ឬ C ដើម្បីដឹកនាំមហាអំណាច មិនអាចទុកឲ្យអាមេរិក ក្លាយទៅជា «នាវាយក្សគ្មានអ្នកាច់ចង្កូតឡើយ»។ ផែនការរក្សាមនុស្សដើម្បីបន្តដឹកនាំ អាមេរិកបានចាប់ផ្តើមឡើងហើយ ដោយមន្ទីរបញ្ចកោណអាមេរិក បានបញ្ជូនកម្លាំងពិសេស ចូលទៅកាន់Boongke(ត្រង់សេ) នៅ ក្នុងភ្នំដើម្បីបញ្ចៀស ការឆ្លងកូវីដ-១៩ ឬក៏ពេលមានការវាយប្រហារដោយគ្រាប់បែកបរមាណូ។ ទីបញ្ជាការភូមិភាគខាងជើង របស់អាមេរិក បានបញ្ជូនកម្លាំង ចូលទៅក្រោមដីបញ្ចៀសការឆ្លង ។
មេបញ្ជាការកម្លាំងទាហានអាកាសអាមេរិក លោក Terrence O’Shaughnessy ដែលជាមេបញ្ជាការ ប្រចាំនៅទីបញ្ជារការភាគខាងជើង NORTHCOM និងទីបញ្ជាការអវកាស NORAD បានផ្លាស់ប្តូរ ទីតាំង ចូលទៅ រូងក្រោមដី ដើម្បីធ្វើការ កាត់ផ្តាច់រាល់ទំនាក់ទំនងពីខាងក្រៅ ។
ត្រង់សេ នៅក្រោមជើងភ្នំ Cheyenne មានប្រព័ន្ធការពាររឹងមាំ ទាំងវីរុស ក៏ដូចជាការវាយប្រហារដោយគ្រាប់បែកបរមាណូ ។
ក្រុមអ្នកឯកទេសយោធា សំខាន់ៗ បានចាប់ផ្តើមចេញឆ្ងាយពីផ្ទះ គ្រួសារចូលទៅកាន់តំបន់ពិសេសដើម្បីតាមដាន និងការពារ ប្រទេសជាតិ។ ទីតាំងនៅរូងភ្នំខាងលើគឺជាកន្លែង រក្សាជីវិតមន្ត្រីសំខាន់ៗ របស់អាមេរិក ក្នុងពេលដែលទឹកដីអាមេរិក រងការគំរាមកំហែង រដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា មិនអាចដឹកនាំអាមេរិក បាន ពេលនោះកម្លាំងទាហានពិសេសនេះនឹងបន្តដឹកនាំអាមេរិក។
សកម្មភាពខាងលើ របស់អាមេរិក កើតឡើងក្នុងពេលដែល ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ កាន់តែខ្លាំងឡើង មិនអាចគ្រប់គ្រងបាន។ អាមេរិកមានត្រង់សេ ពិសេសចំនួន៤ គឺនៅជើងភ្នំ Cheyenne រូងក្រោមដីនៅសេតវិមាន រូងភ្នំ Raven Rocke Pennsylvania និង ទីបញ្ជាការបន្ទាន់នៅលើភ្នំ Weather ៕ដោយ៖ ធីរីណា


ចែករំលែក៖