អាមេរិក៖ ស្ថានភាពកូវីដ-១៩ កំពុងតែរាលដាលយ៉ាងខ្លាំង នៅក្នុងទឹកដីអាមេរិក ប៉ះពាល់យ៉ាងខ្លាំងដលសេដ្ឋកិច្ច អាមេរិក ។ ក្រុមហ៊ុនរោងចក្រជាច្រើនត្រូវបានបិទទ្វារ ។ តាមការលើកឡើងរបស់ ក្រុមអ្នកសេដ្ឋវិទូ បានព្យាករណ៍ថា ចំនួន អ្នកអត់ការងារធ្វើ នៅទូទាំងសហរដ្ឋអាមេរិក ទំនង ជាកើនឡើង រ រហូតដល់៤៧លាននាក់ នៅទូទាំងប្រទេស ខណៈ កំពុងបង្កើនសកម្មភាព ប្រយុទ្ធប្រឆាំង និងការពារ ការឆ្លងរាតត្បាត នៃវីរុសកូវីដ១៩។ រីឯអាជីវកម្ម ដែល មានហានិភ័យ មួយចំនួន បាន និងកំពុងបន្ត បញ្ឈប់បុគ្គលិក ពីការងារបន្ថែមទៀតផង ។
កាលពីសប្តាហ៍មុន ធនាគារកណ្តាល របស់អាមេរិក បានបង្ហាញ អំពីលទ្ធផលដ៏អាក្រក់ ប៉ុន្តែវាមិនទាន់លេចចេញជារូបរាង ឡើយ ទាក់ទង នឹងការធ្លាក់ចុះ នៃ សេដ្ឋកិច្ចរបស់អាមេរិក ហើយ អត្រា អ្នកគ្មានការងារធ្វើ នឹង កើនឡើងជាបន្តបន្ទាប់។ យោងតាមសេដ្ឋវិទូ របស់ធនាគារកណ្តាល អាមេរិក បានបញ្ជាក់ថា ការកាត់បន្ថយ ការងារសរុប នឹងកើនឡើង រហូតដល់៤៧លាននាក់ នៅចុងត្រីមាសទី២ ឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា អត្រាអ្នកគ្មានការងារធ្វើ អាចនឹងមានប្រហែល ៣២,១ ភាគរយ ។ លោក Miguel Faria-e-Castro ជាសេដ្ឋវិទូមួយរូប បានសរសេរ នៅក្នុងអត្ថបទស្រាវជ្រាវរបស់ធនាគារ កណ្តាល អាមេរិកថា «អត្រាអត់ការងារធ្វើទាំងនេះ គឺជាចំនួន ដ៏ច្រើនបំផុត។ វាជាតួលេខ ដ៏គួរឲ្យរន្ធត់ តក់ស្លុត ហើយ មិនធ្លាប់ មាននោះឡើយ ក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ»។
ទោះជាយ៉ាងណាក៏ដោយ សេដ្ឋវិទូ Faria-e-Castro បានគូសបញ្ជាក់ថា អំឡុងពេលអត់ការងារធ្វើ និងភាពអត់ការងារធ្វើ គឺជាសោនាករដ៏សំខាន់មួយបន្ថែមទៀត ដើម្បីវាស់ស្ទង់ផលប៉ះពាល់សេដ្ឋកិច្ច បណ្តាល មកពី វីរុសរាតត្បាត ។ លោកបានគូបញ្ជាក់ថា អ្នកដែលមានការងារធ្វើ នៅក្នុង ផ្នែកលក់, ផ្នែកផលិតកម្ម និងការរៀបចំ ម្ហូបអាហារ និងសេវាកម្ម ក៏ស្ថិតក្នុងហានិភ័យខ្ពស់បំផុត ចំពោះ ការបាត់បង់ការងារនេះផងដែរ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងរតនាគារ អាមេរិក Steve Mnuchin បានថ្លែង ប្រាប់ ភ្នាក់ងារព័ត៌មាន CNBC ដោយបញ្ជាក់ថា របាយការណ៍ស្តីអំពី ការអត់ការងារធ្វើ រាប់លាននាក់ នៅអាមេរិកនោះ មិនទាក់ទងនឹង ការប្រមាណ អ្នកអត់ការងារធ្វើ អំឡុងពេលមុន ចំនួន ៣,២៨លាននាក់នោះឡើយ៕ ដោយ៖ ធីរីណា