ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្តិ៍រដ្ឋបាលអន្លង់រាប សហការឃាត់ខ្លួនបុរសសង្ស័យប្រើប្ រាស់កណ្ដាប់ដៃលើគូរទំនាស់ នៅគ្រាដែលទំនាស់ពាក្យសម្ដីក្បែ រខាងគ្នា ។
ករណីទំនាស់ពាក្យសម្ដីឈានដល់ដា ល់គ្នាខាងលើ បានកើតឡើងនារសៀល ថ្ងៃច័ន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូ ង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរៈសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋានស្រុកនគរបា លស្រុកវាលវែងប្រាប់ថា ជនសង្ស័យដៃដល់ឈ្មោះ សឿន សែល ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជនសង្ស័យដៃដល់ត្រូវបានឃាត់ខ្លួន គឺការងារអនុវត្តបណ្ដឹងរបស់ឈ្មោះ ជុំ សុវណ្ណ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ។
លោក វរៈសេនីយ៍ឯកបន្តថា បណ្ដឹងរបស់ឈ្មោះ ជុំ សុវណ្ណ ជាជនរងរបួសរាបរប់ថា ជនសង្ស័យ(សឿន សែល)ផឹកសុីស្រវឹងរំខានអ្នកក្បែ ខាងគ្នា បន្ទប់មកក៍បានទំនាស់ពាក្យសម្ដី គ្នា ឈ្មោះ សឿន សែល បានហក់មកវាយគាត់(ជុំ សុវណ្ណ)ចំភ្នែកខាងឆ្វេង និងច្រមុះបណ្ដាលឲ្យហូរឈាម និយាយរួមឈឺចុកចាប់ពេញខ្លួន ។
លោក អធិការបន្តទៀតថា ជនសង្ស័យដៃដល់(សឿន សែល) បានឃាត់ខ្លួន និងនាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ៕ បុឹម ពិន