ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជា អំពាវនាវអោយពលរដ្ឋខ្មែរ អនុវត្តឲ្យបានមុឺងម៉ាត់វិធានការណ៍របស់រដ្ឋាភិបាលកូរ៉េដែលបានរឹតបន្តឹងបន្ថែមដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ប្រទេសកូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ បន្តចូលរួមអនុវត្តឲ្យបានមុឺងម៉ាត់វិធានការណ៍របស់រដ្ឋាភិបាលកូរ៉េដែលបានរឹតបន្តឹងបន្ថែមដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនិងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០តទៅ។
នេះបើយើងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ៕ដោយ៖ សហការី


ចែករំលែក៖