អាមេរិក៖ អ្នកឆ្លងកូវីដ-១៩ នៅអាមេរិក បានកើនឡើងរហូតដល់ទៅ ជាង១៦៣ពាន់នាក់ ស្លាប់ជាង ៣១០០នាក់ និងព្យាបាលជាសះស្បើយ ជាង ៥៦០០នាក់ ផងដែរ។ ប៉ុន្តែការឆ្លងបានកើនឡើងយ៉ាងឆាប់រហ័សបង្កក្តីបារម្ភយ៉ាងខ្លាំង។
ពេលថ្មីៗនេះ ទីប្រឹក្សា របស់លោកប្រធានាធិបតី អាមេរិក លោកវេជ្ជបណ្ឌិត Dr Anthony Fauci ថា កូវីដ១៩អាចនឹងសម្លាប់ ជីវិតពលរដ្ឋ អាមេរិក ប្រមាណពី ពី១០ម៉ឺន ទៅ២០ម៉ឺននាក់។ នៅពេលនេះ ក្រសួងសុខាភិបាល អាមេរិកបាន អនុញ្ញាត ឱ្យគ្រូពេទ្យ ប្រើថ្នាំ ក្លរ៉ូគីន សម្រាប់ព្យាបាលអ្នកជំងឺ កូវីដ១៩ នៅមន្ទីរពេទ្យ។
នៅចំពោះ មុខតុល្យការ ជាក់ស្តែងឃើញ ចំនួនមនុស្ស ស្លាប់បានកើន ឡើង មួយទ្វេ ជាពីរ តែក្នុងរយៈពេល បី ថ្ងៃ នៅល្ងាចថ្ងៃអាទិត្យ ទី ២៩ មីនា ក្នុងសន្និសីទ កាសែតពីសេតវិមាន លោកដូណាល់ ត្រាំ បានប្រកាស ផ្លាស់ប្តូរ ជំហរ។ វិធានការប្រកាស កាលពី ដើមសប្តាហ៍ មុនដូចជាគម្រោងផ្តើមដំណើរការ សកម្មភាពសេដ្ឋកិច្ច ឡើងវិញ គ្រោង បន្ធូរបន្ថយ ការរឹតត្បិត ការជួបជុំ របស់ ប្រទេសប្រជាជន នៅថ្ងៃទី១២ មេសា ត្រូវ ពន្យារ រហូត ដល់ថ្ងៃ ទី៣០ មេសា ដើម្បីទប់ស្កាត់ ការ រីក រាលដាលនៃ ជំងឺកូវីដ១៩។
ជាមួយ នឹង ការទទូលស្គាល់ថា សហរដ្ឋ អាមេរិក នឹងអាច មាន ចំនួនអ្នកស្លាប់ ដោយ កូវីដ១៩ ឡើងខ្លាំងដល់កំពូល នៅរវាង ពីរ សប្តាហ៍ខាង មុខ លោកប្រធានាធិបតី ក៏ បានអះអាង ថា ស្ថានភាព សេដ្ឋកិច្ច នឹង អាចចាប់កំរើក វិញបាន នៅដើមខែមិថុនា។
កាលពី ថ្ងៃសៅរ៍ ទីប្រឹក្សារបស់ លោកប្រធានាធិបតី អាមេរិក ផ្នែកប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត លោកអង់តូនី ហ្វូស៊ី ដែល បានក្លាយ ជាតំណាង ដ៏គួរ ទុកចិត្ត មួយ សម្រាប់ ក្រសែភ្នែក ពលរដ្ឋ អាមេរិករាប់ លាននាក់ បានអះអាងថា លោកមិនដែល បានជួបប្រទះរោគ កាចដូច្នេះទេ ក្នុងជីវិតការងាររបស់ លោក។ ហេតុដូច្នេះ ហើយបាន ក្នុង ករណីកូវីដ ១៩ លោកផ្តល់ សេណារីយោ ល្អបំផុត និងអាក្រក់បំផុត ដោយបានព្យាករណ៍ ថាអាមេរិក អាច នឹងមាន អ្នកស្លាប់ ដោយ កូវីដ១៩ ពី ១០ ទៅ ២០ម៉ឺន នាក់ ។ ហើយ តួលេខ ពិត ជាក់ស្តែង ប្រទេស នៅ ចន្លោះតូលេខ ទាំងពីរ នេះ។ នេះ បើតាមការ បញ្ជាក់ របស់ លោក ទីប្រឹក្សា។ គិតមកទល់ ពេល នេះ អាមេរិក រាប់ ឃើញ មានអ្នក ស្លាប់ ជាង ២៤០០ នាក់។ នៅ រដ្ឋញូវយ៉កមាន ស្លាប់ច្រើន ជាងគេ ១០២៦នាក់ គិត ត្រឹម ល្ងាចថ្ងៃអាទិត្យ តែរដ្ឋ ផ្សេងៗ ទៀត ក៏ កំពុងក្លាយ ជា តំបន់ ផ្ទុះ កូរ៉ូណាវីរុសថ្មីដែរ។
ដោយហេតុ តែគ្មាន ថ្នាំព្យាបាលគ្មាន ថ្នាំ បង្ការ នៅ ថ្ងៃអាទិត្យ ទី ២៩មីនា អាជ្ញាធរ សុខាភិបាលអាមេរិក បាន ចេញ សេចក្តី សម្រេច អនុញ្ញាត ឱ្យ គ្រូពេទ្យ អាមេរិកអាច ព្យាបាល អ្នក ជំងឺកូវីដ១៩ ដោយប្រើ ថ្នាំ ក្លរ៉ូគីន ។ ថ្នាំព្យាបាល ជំងឺ គ្រុនចាញ់ ក្លរ៉ូគីន ដែល កាលពី ថ្ងៃទី ២៤ មីនា ត្រូវបានលោកដូណាល់ ត្រាំ ចាត់ ទុក ជា ថ្នាំ ទេវតា ប្រទាន ។
ប៉ុន្តែសម្រាប់ អាជ្ញាធរ សុខាភិបាល អាមេរិក ការ ប្រើប្រាស់ ថ្នាំ ក្លរ៉ូគីន ត្រូវ មាន លក្ខខណ្ឌ ច្បាស់លាស់ ៖ អាចប្រើបាន តែ នៅ ក្នុង មន្ទីរពេទ្យ ដោយ ប្រើ លាយ ជាមួយ នឹង ថ្នាំផ្សះ អ៊ីដ្រូស៊ីក្លរ៉ូគីន។ គ្រូពេទ្យ អាចចេញ វេជ្ជបញ្ជា និង ផ្តល់ ថ្នាំ ក្លរ៉ូគីន ដល់ អ្នក ជំងឺ វ័យ ក្មេង ជា ក្មេង ជំទង់ និង មនុស្ស ពេញ ក្រោម ការតាមដាន យ៉ាង ត្រឹម ត្រូវ។ អាជ្ញាធរ សុខាភិបាលអាមេរិកហាមដាច់ ខាត មិនឱ្យសាធារណជនទូទៅ ប្រើថ្នាំ ក្លរ៉ូគីន ដោយខ្លួនឯងទេ ព្រោះមានពលរដ្ឋ ម្នាក់ នៅ រដ្ឋ អារីស្ហូតា បានស្លាប់ដោយសារ លេប ក្លរ៉ូគីន នេះ។
ទន្ទឹម ពេលជាមួយគ្នានេះ ស្ថាប័ន ស្រាវជ្រាវ វេជ្ជសាស្ត្រ ពីរ របស់ អាមេរិក គឺវិទ្យាស្ថាន សុខាភិបាល ជាតិ និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍឱសថ កំពុង ធ្វើ តេស្ត សាកល្បងលើ មនុស្ស ដែល នឹងត្រូវ ចាប់ ផ្តើ មនៅ រដ្ឋញូវយក មុនគេ។ សូមបញ្ជាក់ ថាការ ធ្វើ តេស្ត សាកល្បង នេះ ធ្វើ ឡើង ស្រប តាម ពិធីសារ របស់ សាស្ត្រាចារ្យ ជំនាញ បារាំង។ ជា ការ សាកល្បងប្រើប្រាស់ ថ្នាំដែលផ្សំពីសារធាតុ Hydroxychloroquine បូកផ្សំជាមួយថ្នាំ Azithromycine។
នៅបារាំង ឬ នៅ អឺរ៉ុប និយាយ ជា រួម នោះ ការ ព្យាបាល ដោយ ប្រើ ថ្នាំ គ្រុនចាញ់ ក៏នៅ ជាដំណាក់កាល សាកល្បង នៅឡើយ ដែរ។ ការសិក្សាពិសោធន៍ទ្រង់ទ្រាយធំ បាន ផ្តើមពីថ្ងៃទី២២មីនា លើអ្នកជំងឺកូវីដ-១៩ ចំនួន ៣ពាន់២រយនាក់ នៅអឺរ៉ុប ក្នុងនោះ អ្នកជំងឺចំនួន ៨០០នាក់ មកពីបារាំង លើ អ្នក ជំងឺ កូវីដ១៩ ករណី ធ្ងន់ធ្ងរ ខ្លាំង ដើម្បី ផ្ទៀង ផ្ទាត់ អំពី ផលល្អ ប្រសិទ្ធភាព នៃ ថ្នាំ ក្លរ៉ូគីន និងអំពី សុវត្ថិភាព របស់ ថ្នាំ។ ការសិក្សា នេះក៏ ជាការ ប្រៀបធៀប ប្រសិទ្ធភាព នៃ ការព្យាបាលកូវីដ១៩ដោយ ប្រើ ថ្នាំ ក្លរ៉ូគីន និង ការព្យាបាល ជំងឺ កូវីដ១៩ ដោយគ្មាន ក្លរ៉ូគីន។
បើ ប្រសាសន៍ របស់ រដ្ឋមន្ត្រី ក្រសួង អប់រំ និង ស្រាវជ្រាវ បារាំង នៅព្រឹកថ្ងៃចន្ទទី ៣០មីនា លទ្ធផល បឋម នៃការ ធ្វើ តេស្ត នឹង ត្រូវ ចេញ នៅ នៅ ចុងសប្តាហ៍។ បើ លទ្ធផល ល្អ គេនឹង បន្ត សាកល្បង ទៀត ដោយបញ្ឈប់ មូលេគុល ខ្លះ ហើយ ថែមឬប្តូរមូលេគុលថ្មី ផ្សេងទៀត ដើម្បី បញ្ជាក់ អំពីប្រសិទ្ធភាព ថ្នាំ។ ចំណែក លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត រ៉ាអ៊ូល ដែល ជា អ្នក ផ្តើម គំនិត ប្រើ ថ្នាំ ក្លរ៉ូគីន បាន ដឹកនាំ ការ សាកល្បង មួយ ទៀត ជា លើក ទីពីរ ហើយ លទ្ធផល បានបញ្ជាក់ ដូច គ្នា អំពី ប្រសិទ្ធភាព ថ្នាំ ក្លរ៉ូគីន ចំពោះ ជំងឺកូវីដ ១៩ ប៉ុន្តែ ភាព សង្ស័យ និង សំណួរ នៅ តែ បន្តមាន។ សង្ឃឹមថា លទ្ធផល សិក្សា ទ្រង់ទ្រាយ ធំ នឹង អាច ជួយ បំភ្លឺ អំពី ប្រសិទ្ធភាព និង សុវត្ថិភាព នៃ ការ ព្យាបាល កូវីដ ១៩ ដោយ ប្រើថ្នាំក្លរ៉ូគីន បូក ផ្សំ ជាមួយ ថ្នាំ ផ្សះ ៕ដោយ៖ ធីរីណា