ព័ត៌មានទាន់ហេតុការណ៍៖

ជនឆក់ឱកាស៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីផុសលក់ឧបករណ៍ធ្វេីតេស្តរកវីរុសកូវីដ ១៩ នៅលេីបណ្តាញសង្គម Facebook

ចែករំលែក៖

ភ្នំពេញ៖ អ្នកផ្សព្វផ្សាយលក់ផលិតផលអនឡាញ ៦នាក់ ដែលផុសលក់ឧបករណ៍ធ្វេីតេស្តរកវីរុសកូវីដ ១៩ នៅលេីបណ្តាញសង្គមហ្វេសបុក ដែលសមត្ថកិច្ចតាមបណ្តាខណ្ឌបានធ្វេីការសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា បានធ្វេីការឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំបទល្មេីសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ យកមកធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាបញ្ឈប់ផុសលក់ផលិតផលទាំងឡាយណាដែលច្បាប់ហាមឃាត់ និងបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហេីយនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ។

មនុស្សទាំង៦នាក់ បានសារភាពកំហុសដែលខ្លួនបានធ្វេីផ្ទុយពីច្បាប់ហាមឃាត់ និងសន្យាមិនផុសលក់ផលិតផលអ្វីដែលច្បាប់ហាមឃាត់ទៀតឡេីយ ជាពិសេសគ្រាន់តែយករូបក្នុងអិនធឺណិតមកផុស ជាក់ស្តែងមិនទាន់មានផលិតផលលក់នៅឡេីយទេ។ នេះបើតាមការផ្សាយជាផ្លូវការលើផេក Facebook ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ពួកគេត្រូវបានអប់រំ អោយបញ្ឈប់សកម្មភាពឆក់ឱកាសបំពុលសង្គម និងបង្កអោយការយល់ច្រឡំពីប្រជាពលរដ្ឋ ខណៈជុំវិញពិភពលោក រកមិនទាន់ឃើញថ្នាំ ឬ វ៉ាក់សាំងការពារជំងឺវីរុសកូរ៉ូណាថ្មី កូវីដ១៩ នោះ៕ ដោយ៖ សិ លា


ចែករំលែក៖