ប្រទេសអ៉ីស្រាអែល៖ ក្រសួងសុខាភិបាលអ៉ីស្រាអែល បានរាយការណ៍នៅថ្ងៃនេះថា ចំនួនអ្នកឆ្លងវីរុស Covid-19 នៅអ៉ីស្រាអែលបានកើនឡើងដល់ ៤.៨៣១ នាក់។ ប្រភពផ្សាយពី IL News បានបញ្ជាក់អោយដឹងថា៖ ក្នុងនោះ ៨៣ នាក់ ជាអ្នកជំងឺធ្ងន់ធ្ងរ និង ៩៥ នាក់ ត្រូវបានគេរាយការថា ជាអ្នកជំងឺមិនធ្ងន់ធ្ងរ ហើយក្រៅពីនោះ មានតែរោគសញ្ញាស្រាលប៉ុណ្ណោះ។
ប្រភពដដែលបន្តថា៖ ប្រជាជនអ៉ីស្រាអែល ចំនួន ១៦៣ នាក់បានជាសះស្បើយពីជំងឺនេះផងដែរ៕ សិលា