ទួរគី៖ លោក Fatih Terim អ្នកចាត់ការក្លិបទួរគី Galatasaray បានចាកចេញពីមន្ទីរពេទ្យហើយ ក្រោយជាពីជំងឺរាតត្បាតសកលកូវីដ-១៩។
បើតាមការបង្ហោះនៅតាមបណ្ដាញសង្គម Twitter មន្ទីរពេទ្យដែលព្យាបាលវីរបុរសបាល់ទាត់ទួរគីរូបនេះបានឲ្យដឹងថា លោកបានចាកចេញពីមន្ទីរពេទ្យ ហើយបន្តក្នុងស្ថានភាពចត្តាឡឺស័ករយៈពេល១៤ថ្ងៃទៀតនៅផ្ទះរបស់លោក។
លោក Fatih Terim មានវ័យ៦៦ឆ្នាំរូបនេះ បានបញ្ចេញអាការៈនៃជំងឺរាតត្បាតសកលនេះ កំឡុងសប្ដាហ៍មុន ហើយក៏សម្រាកនៅមន្ទីរពេទ្យកាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ។
បច្ចុប្បន្នប្រទេសទួរគីគិតត្រឹមពេលនេះមានអ្នកឆ្លងសរុបជាង១ម៉ឺនករណីហើយ ក្នុងនោះមានជាង១៦ម៉ឺននាក់បានជាពីជំងឺនេះ ខណៈពិភពលោកទាំងមូលមានអ្នកឆ្លងសរុបជាង៨០ម៉ឺននាក់ ៕ ដោយ៖ភារៈ