ក្រុងប៉ោយប៉ែត៖ ក្រុមគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត សហការជាមួយមន្ត្រីចត្តាឡឺសគ័ខេត្តបន្ទាយមានជ័យពិនិត្យ និងវាសកំដៅទៅលើជនជាតិថៃដែលពួកគាត់មកស្នាក់នៅធ្វើការក្នុងកាស៊ីណូក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរទាំងពីរភាគីអនុញ្ញាតអោយចេញទៅប្រទេសថៃវិញ កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចកាស៊ីណូGREND DUMOND CITYឋិតក្នុងភូមិប៉ោយប៉ែត សង្កាត់ក្រុងប៉ោយប៉ែត ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសបិទកាស៊ីណូ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ប្រជាពលរដ្ឋថៃដែលចេញទៅកាន់ប្រទេសខ្លួននេះដោយសារប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទកាស៊ីណូទូទាំងប្រទេសនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីត១៩ ដូច្នេះប្រពលរដ្ឋថៃដែលនៅធ្វើការនៅក្នុងកាស៊ីណូ និងកន្លែងផ្សេងៗ ដែលមិនទាន់បានចេញទៅថៃវិញនោះ ត្រូវបានអាជ្ញាធរខេត្តជាប់ព្រំដែន គឺខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវបានសម្របសម្រួលបំពេញបែបបទទៅតាមច្បាប់ក្នុងការត្រឡប់ទៅវិញផងដែរ។
លោកបានបញ្ជាក់ថា ត្រឹមវេលាម៉ោង២និង៣០នាទី ថ្ងៃទី៣១ ខែមីនានេះ ពលរដ្ឋថៃត្រូវបានចេញទៅប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយ៉ែតជាង២០០នាក់ ហើយកំពុងតែបន្តដំណើរចេញទៅជាបណ្តើរផងដែរ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋថៃដែលធ្វើការនៅក្នុងកាស៊ូណូ បំរ៉ុងចេញទៅប្រទេសថៃនេះត្រូវបានមន្ត្រីចត្តាឡីស័កខាងកម្ពុជា ធ្វើការពិនិត្យនិងចេញលិខិតបញ្ជាក់ និងមានការពិនិត្យពីភាគីថៃបន្ថែមផងដែរ៕ វណ្ណា