ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីនិយាយច្រើន! ទាញដងចបជីកសំពងរបួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកភ្នំក្រវាញ ឃាត់ខ្លួនជនសង្ស័យដៃដល់វាយគូរទំនាស ក្រោយប៉ះទង្គេចពាក្យសម្ដីគ្នាបន្តិចបន្ទួច នៅគ្រាដែលបុរសរងរបួសស្រាវឹងស្រាសនិយាយច្រើន ។
ហេតុការណ៍ហឹង្សាដោយចេនាមានស្ថានទម្ងន់ទោសខាងលើ បានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ ៨កើតកើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.  ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះស្ទឹង ស្ថិតក្នួងភូមិក្សត្របុរី ឃុំសន្ទៃ្រ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលប្រាប់ថា ជនបង្កឈ្មោះ សាក់ ប៊ុនសុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំណែកជនរងរបួសឈ្មោះ ហេង សុខងិន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្សត្របុរី ឃុំសន្ទៃ្រ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពខាងលើបន្តថា ដើមហេតុ៖ ជនរងរបួស(សុខងិន)អង្គុយផឹកស្រាសជាមួយឈ្មោះ កុត និងឈ្មោះ សុងឿន ត្រូវជាបង បន្ទប់មកទៀតជនរងរបួស(សុខងិន)បាននិយាយលែងទៅកាន់ជនសង្ស័ដៃដល់(សាក់ ប៊ុនសុង) ដែលកំពុងអង្គុយមើលទូរទសន៍នៅលើរោងលក់ឥវ៉ាន់ថា អាអាចម៍! បើឯងចាក់សាក់ដៃខ្លាំង ហេតុអ្វីគេវាយ ខណៈនោះធ្វើឲ្យជនសង្ស័យដៃដល់(ប៊ុនសុង)ខឹងសប្បាយ៉ាងខ្លាំង ថែមទាំងសួររកមុខអ្នកនិយាយថាខ្លួនចាក់សាក់ដៃ ភ្លាមនោះបានស្ទុះយកដំបងឈើ(ដងចបជីក)សំពងតែម្ដង បណ្ដាលឲ្យរងរបួសឆ្អឹងជំណីខាងឆ្វេង(ធ្ងន់) ។
 ប្រភពដដែលបន្តទៀតថា ជនសង្ស័យដៃដល់(សាក់ ប៊ុនសុង)ឃាត់ខ្លួននាំយកមក អធិការនៃអធិការដ្ឋានស្រុកនគរបាលស្រុកភ្នំក្រវាញ បំពេញសំណុំឯកសារ ចំណែកជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យអង្អែកស្រុកភ្នំក្រវាញ ប៉ុន្តែក្រុមគ្រូរពេទ្យបញ្ជូនបន្តទៅបង្អែកខេត្ត ៕ បុឹម ពិន

ចែករំលែក៖