អង្គការសហប្រជាជាតិ៖ បើយោងតាមប្រភព(CGTN ) បានផ្សាយថា៖ នៅក្នុងសេចក្តីថ្លែងការណ៍រួម បណ្តាអគ្គនាយកអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ប្ញហៅថា FAO អង្គការសុខភាពពិភពលោក WHO និងអង្គការពាណិជ្ជកម្មពិភពលោក WTO បាននិយាយថា ជំងឺរាតត្បាត ជាសកល Covid-19 កំពុងជះឥទ្ធិពលលេីប្រព័ន្ធស្បៀងអាហារនិងសន្តិសុខស្បៀងគ្រប់ប្រភេទ នៅទូទាំងពិភពលោក ក្នុងឱកាសដែលការរឹតត្បិតនិងវិធានការទប់ស្កាត់នានា បានរារាំងដល់ការធ្វើចលនារបស់កម្មករឧស្សាហកម្មកសិកម្មនិស្បៀងអាហារ ហើយបង្កឱ្យមានការពន្យារពេលសម្រាប់រថយន្តកុងតឺន័រដឹកស្បៀងអាហារ ហេីយថាបណ្តាប្រទេសនានា គួរតែធានាឲ្យបាននូវ
វិធានការណាមួយ ដែលទាក់ទងនឹងពាណិជ្ជកម្មនោះ មិនត្រូវធ្វេីឱ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ស្បៀងអាហារឡេីយ ៕ សិលា