ភ្នំពេញ ៖ កម្លាំងគណកម្មការប្រយុទ្ធប្រឆាំ ងផលិតផលក្លែងក្លាយ សហការជាមួយកម្លាំងសមត្ថកិច្ចមូ លដ្ឋាន កម្លាំងអាជ្ញាធរ ចុះធ្វើការត្រួតពិនិត្យ រាល់ទំនិញ ដែលនាំចូលដាក់តាំងលក់ ក្នុងផ្សារទំនើបចិន វ័ងជែរហ្វូ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សី ផ្ទះលេខ៤៥អា ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រកឃើញទំនិញចំនួន៨១មុខ និងថ្នាំបុរាណចិន ខូចគុណភាព១០មុខ ឈានដល់បិទទ្វារផ្សារ ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ។
តាមសមត្ថកិច្ច បានឲ្យដឹងថា កម្លាំងជំនាញ កម្លាំងមូលដ្ឋាន ចូលរួមពី ក្រឡាបញ្ជី តំណាងឲ្យព្រះរាជអាជ្ញារង ចុះពិនិត្យ ទំនិញ ក្នុងផ្សារទំនើប របស់អាជីវករចិនខាងលើ ស្វែងរកផលិតផល ដែលគ្មានគុណភាព ផុតសុពលភាព ផលិតផលនាំចូលគ្មានច្បាប់អនុញ្ញា ត ។
សមត្ថកិច្ចបន្តទៀតថា ក្នុងប្រតិបត្តការខាងលើ ឃើញថា មានទំនិញចំនួន៨១មុខ សង្ស័យគ្មានគុណភាព គ្មានច្បាប់នាំចូល ដែលខាងផ្សារដាក់តាំងលក់ មិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ ជាវិធានការរបស់សមត្ថកិច្ច ត្រូវដកហូតយកមួយមុខបន្តិច ទៅរក្សាធ្វើការពិនិត្យ ពិសោធន៍ តេស្ត ។
ក្រោយពីពិនិត្យ រកឃើញទំនិញ៨១មុខ និងថ្នាំបុរាណចិនចំនួន១០មុ ខ មានភាពមិនប្រក្រតី ម្ចាស់ទីតាំង ស្ត្រីជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចហៅនាំទៅសាកសួ រ ហើយសម្រេចបិទផ្សារទំនើបខាងលើជា បណ្តោះអាសន្ន រងចាំសម្រេចជាក្រោយ ៕
ដោយ៖សុខាសែនជ័យ