ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឆ្លងវីរុសកូវីដ១៩នៅអាមេរិកស្លាប់ច្រើនមែន តែមិនទាន់ដល់កម្រិតកំពូលទេ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានប្រកាសថា ក្នុងរយៈពេលជាង១សប្តាហ៍ទៀត កូវីដ-១៩​នៅអាមេរិកនឹងឈានដល់កម្រិតកំពូល ។ នៅពេលនេះ មិនទាន់ដល់កម្រិតកំពូលផង តែមានពលរដ្ឋអាមេរិក ស្លាប់ និងឆ្លងកូវីដ-១៩ កើនឡើងខ្ពស់បំផុតនៅលើពិភពលោក គិតរយៈពេល​២៤ម៉ោងចុងក្រោយនេះ។ក្នុងរយៈពេល ២៤ម៉ោងមានអ្នកស្លាប់កើនឡើងដល់ទៅ ១០៤៦នាក់​ ធ្វើឲ្យចំនួនអ្នកស្លាប់នៅអាមេរិកកើនឡើងដល់​ ៥០៩៩នាក់​។ ជាមួយគ្នានេះអ្នកឆ្លង​កូវីដ-១៩​ក៏បានកើនឡើង​ជាង​២១០ពាន់នាក់ផងដែរ ។គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី ២ខែមេសា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅអាមេរិក ទាំងអស់មាន ​២១៤ ៦៣៩នាក់ ហើយក្នុងរយៈពេល​២៤ម៉ោងកន្លងមកមានអ្នកឆ្លងដល់ទៅ​ ២៦ ១០៩នាក់។ ទាំងអ្នកស្លាប់និងអ្នកឆ្លង អាមេរិកមានច្រើនជាងគេទាំងអស់ក្នុរយៈពេល​២៤ម៉ោង។ ចំនួនអ្នកជំងឺជាសះស្បើយនៅអាមេរិកវិញមាន ៨៨៧៨នាក់​ និងអ្នកជំងឺធ្ងន់អាចស្លាប់គ្រប់ពេលមានដល់ទៅ​ជាង​៥០០០នាក់​។រដ្ឋជាច្រើននៅអាមេរិក បានប្រកាសអាសន្ន ដាច់ដោយឡែក ដើម្បីទប់ស្កាត់ឆ្លងរាលដា​កូវីដ-១៩ កាន់តែខ្លាំងឡើង ។ អភិបាលរដ្ឋ​Florida លោក​ Ron DeSantis បានប្រកាសអាសន្ន ដោយហាមប្រាមពលរដ្ឋចេញក្រៅផ្ទះដើម្បីបញ្ជៀសការឆ្លងកាន់តែច្រើន។ ច្បាប់អាសន្ន ក្នុងរដ្ឋនេះចាប់ផ្តើមអនុវត្តនៅថ្ងៃទី​២ខែមេសានេះ។តាមតួលេខរបស់ Worldometers.info គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី​២ខែមេសា ក្នុងរយៈពេល​២៤ម៉ោងនៅលើពិភពលោកមានអ្នកស្លាប់ថ្មី​៤៨៨០នាក់​ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើង ៤៧ ១៨៩នាក់  និងអ្នកឆ្លង កើនឡើង​៩៣៤ ៨២៥នាក់​ ក្នុងនោះអ្នកឆ្លងថ្មីរយៈពេល​២៤ម៉ោងចុងក្រោយមានដល់ទៅ​៧៦.៤៧០នាក់៕

US President Donald Trump speaks during the daily briefing on the novel coronavirus, COVID-19, in the Rose Garden of the White House in Washington, DC, on March 30, 2020. (Photo by MANDEL NGAN / AFP)


ចែករំលែក៖