ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានីភ្នំពេញ ផ្ដល់ក្រម៉ាជិត២០០០ក្រម៉ា និងសាប៊ូ២០០០ដុំ ជូនដល់កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រី

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ដល់អំណោយជាក្រម៉ា២០០០ក្រម៉ា និងសាប៊ូ២០០០ដុំ
ជូនដល់កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រី ដើម្បីឱ្យបងប្អូន បានប្រើប្រាស់ក្នុងការដុសលាងសំអាតអនាម័យខ្លួនប្រាណ ខណៈពួកគេបាននឹងកំពុងបំពេញការងារជាមួយនឹងសំរាមរាល់ថ្ងៃ នៅរាជធានីភ្នំពេញ និងដើម្បីចូលរួមការពារជំងឺកូវិត-១៩ ដែលកំពុងរាតត្បាតដល់អាយុជីវិតមនុស្សនៅលើសក លោកទាំងមូលផងដែរ ។ ពីធីប្រគល់នេះបានធ្វើ ឡើង កាលពីល្ងាចថ្ងៃទី៣១ មិនា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ។
កម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រីរាល់ថ្ងៃនេះបាន បំពេញការងារយ៉ាងសកម្ម មិនថាយប់ឬថ្ងៃឡើយ
ក្នុងការប្រមូលនិងដឹកសំរាមចេញពីរាជធានីភ្នំពេញ ។មានន័យថា បងប្អូនគឺជាអ្នកជួយជ្រោមជ្រែងធ្វើអោយរាជធានីភ្នំពេញមានសោភណ្ឌភាពនិងបរិស្ថានល្អ ។
លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានណែនាំអោយបងប្អូនកម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រីទាំង អស់ត្រូវសំអាតខ្លួនប្រាណជាប្រចាំ ដោយការធ្វើអនាម័យខ្លួនប្រាណរស់ថ្ងៃ ការរស់នៅស្អាត ធ្វើ អោយយើងមានសុខភាពល្អ និងជៀសផុតពីជម្ងឺផ្សេងៗបាន៕  ដោយ៖ សំរិត


ចែករំលែក៖