ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូតាមដងផ្លូវត្រូវជនសង្ស័យចំនួន២នាក់ ជិះម៉ូតូឌុបគ្នាមកធ្វេីសកម្មភាពឆក់ការបូបស្ពាយបានសម្រេចរួចធាក់ម៉ូតូផ្តូលហេីយព្យាយាមគេចខ្លួនតែត្រូវជនរងគ្រោះដេញចាប់បានម្នាក់វិញប្រគល់ជូននគរបាល។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៣០នាទីទាបភ្លឺ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ។ ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ាង ដេវិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សស្នាក់ រស់នៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ចំណែកឯជនរងគ្រោះឈ្មោះ ពៅ សុភ័ក្ដ្រ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់ រស់នៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សម្ភារៈដកហូតរួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1HN-2029 ។ សម្ភារ
បាត់បង់រួមមាន ៖ កាបូប១ ,ទូរស័ព្ទដៃ១, លុយចំនួន២០០$ កាតគ្រីម៉ូតូ១ , អត្តសញ្ញាណប័ណ្ណ១ ,កាតបសស១ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់ជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវបេតុងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយហេីយធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះបានសម្រេចរួចធាក់ផ្តួលបណ្តាលឱ្យដួលទាំងអស់គ្នា ជនរងគ្រោះរងរបួសរលាត់ដៃជេីង ។
សាក្សីបន្តថា ភ្លាមនោះជនសង្ស័យព្យាយាមគេចខ្លួនតែជនរងគ្រោះងេីបដេញតាមពីក្រោយរហូតចាប់បានម្នាក់ចំណែកម្នាក់ទៀតយកកាបូបជនរងគ្រោះគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕



ដោយ៖សុខាសែនជ័យ