ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់មួយមេធំលាយឡំ និងខ្យល់កន្រ្ដាក់បណ្ដាលអោយផ្ទះពលរដ្ឋចំនួន១៣ខ្នងផ្ទះទទួលរងការខូចខាត

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់នៅល្ងាច ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បានបណ្ដាលអោយផ្ទះពលរដ្ឋចំនួន ១៣ខ្នងផ្ទះទទួលរងការខូចខាត នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា

ទី១៖ផ្ទះប្រជាពលរដ្ឋឈ្មោះ កែវ ប៊ុនហាក់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើស្រែផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ដួលរលំដល់ដីម្ចាស់ផ្ទះរងរបួសបែកលើជញ្ចើម។
ទី២៖ផ្ទះរបស់ឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ មានទហំ៤ម៉ែត្រគុណ៥ម៉ែត្រប្រក់ស្បូវដើមឈើដួលរលំសង្កត់ពីលើ
ទី៣៖ផ្ទះឈ្មោះ រាម បិុច ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរធ្វើស្រែ ផ្ទះទំហំ៥ម៉ែតគុណ៦ម៉ែតធ្វើពីឈើប្រត់ស័ង្កសីបើុងដំបូលទាំងស្រុង។
ទី៤៖ផ្ទះឈ្មោះ ធឹម ប៊ុយ ភេទស្រី អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ ផ្ទះទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីបើងដំបូលទាំងស្រុង។
ទី៥៖ផ្ទះឈ្មោះ សាន សុក ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរធ្វើស្រែ ផ្ទះទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីបើងដំបូលទាំងស្រុង។
ទី៦៖ផ្ទះឈ្មោះ ពេជ សាហ៊ុយ ភេទប្រុស អាយុ៥៦ឆ្នាំ ជានិវត្តជនផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីបើងដំបូលមួយចំហៀង។
ទី៧៖ផ្ទះឈ្មោះ សុខ បៀង ភេទប្រុស អាយុ៥៤ឆ្នាំ និវត្តជន ផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រធ្វើពីឈើ ប្រក់ស័ង្កសីបើងដំបូលមួយចំហៀង។
ទី៨៖ ផ្ទះឈ្មោះ មិត្ត ដា ភេទប្រុស អាយុ៥៨ឆ្នាំ និវត្តជន ផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសីរបើកដំបូលពាក់កណ្តាល។
ទី៩៖ផ្ទះឈ្មោះ សា លាត់ ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរធ្វើស្រែ ផ្ទះទំហំ៤ម៉ែត្រគុណ៤ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីរបើកដំបូលខាងមុខមួយចំហៀង។
នៅវេលាម៉ោង១៨និង ៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មានភ្លៀងខ្យល់កន្រ្តាក់កើតឡើងនៅចំណុចភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលអោយខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន៥ខ្នង និងសាលារបងសាលារៀននៅភូមិអូរអង្រែ
ទី១៖ផ្ទះប្រជាពលរដ្ឋឈ្មោះ សុខ រឹទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែផ្ទះទំហំ ៩ គុណ ១២ធ្វើពីឈើប្រក់ស័ង្កសីដួលរលំដល់ដីម្ចាស់ នៅអន្លង់វែង
ទី២៖ផ្ទះរបស់ឈ្មោះ ទីនវណ្ឌី ភេទប្រុស អាយុ៣៥ឆ្នាំ របរទាហ៊ាន L៤ មានផ្ទះទំហំ ៨ គុណ ៦  ធ្វេីពីឈេីប្រក់សុីប្រូ របេីកអស់ ១០សន្លឹក
ទី៣៖ផ្ទះឈ្មោះ គ្រឿងសារី ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរដូនជីផ្ទះទំហំ ៧គុណ ៦ ធ្វេីឈេីប្រត់ស័ង្កសីបើងដំបូលអស់១២សន្លឹក
ទី៤៖ផ្ទះឈ្មោះ ហៀក រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ របរធ្វើស្រែ ផ្ទះទំហ៩គុណ៧ ធ្វើពីថ្មប្រក់ក្បឿងរបើងដំបូលអស់៧០សន្លឹក
ទី៥៖ផ្ទះឈ្មោះ អ៊ុន រឿន ភេទប្រុស អាយុ៣៣ឆ្នាំ របរP. L ព្រំដែន៩០៥ធ្វើទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីបើងដំបូល ១សន្លឹក
ទី៦៖  សាលារៀនបឋមសិក្សា អូរអង្រែ របេីក ក្បឿងអស់ ចំនួន៥០សន្លឹក និងរលំរបងអស់ប្រវែង១៦ម៉ែត្រ៕

 

ប៉ែន នួន


ចែករំលែក៖