ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដើរសុខៗ ប្រកាន់ធ្លាក់ចូលទឹកស្រះលុងស្លាប់ គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់កើតជម្ងឺតេតាណុស បានលុងទឹកស្រះស្លាប់ ខណ:មកអូសត្រី រកក្តាមខ្យង នៅបឹងក្រោយផ្ទះតាម៉ាច ទៅជាមួយបងប្អូន ៣ទៅ៤អ្នក ហើយក៍ថា មិនស្រួលខ្លួន ឲ្យមកផ្ទះមុន តែក្រោយពេលពួកគេមកដល់ផ្ទះវិញ បាត់មិនឃើញបង មករកម្តងទៀតនៅកន្លែងដដែល ក៍ប្រទះឃើញជើងអណ្តែតឡើង ក្បាលច្រមុចបាត់ក្នុងទឹកស្រះ ឃើញហេតុការដូច្នេះពួកគេក៍នាំគ្នាជួយស្រង់ឡើង ជូយរឹត តែអកុសល់ដាច់ខ្យល់ស្លាប់ទៅហើយ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១២និង១៥នាទី ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅចំណុចទឹកស្រះក្រោយផ្ទះតាម៉ាច ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ ក្រុងខេត្តស្ទឹងត្រែង។
បើតាមការរៀបរាប់ក្រុមបងប្អូនសាកសព ក៍ដូចម្តាយឈ្មោះ យាយផាច បានឲ្យដឹងថានៅម៉ោង៩ជាង ក្រុមកូនគាត់ទៅគ្នា៣ទៅ៤អ្នក ថាទៅអូសត្រី នឹងរកក្តាមខ្យងក្នុងបឹងក្រោយផ្ទះតាម៉ាច ដែលជាស្រះធម្មជាតិតាំងពីដូនតាមកម្ល៉េះក្រោយមកគេថាមកផ្ទះមុន ព្រោះមិនស្រួលខ្លួន នៅម៉ោង១២ថ្ងៃ ខែខាងលើដដែល។
ក្រោយមកពួកកូនចៅគាត់មកផ្ទះវិញក៍មិនឃើញ អាបងរបស់គេ ឈ្មោះសំ ស៉ីន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅជាមួយម្តាយស្ត្រីមេម៉ាយ គ្មានប្រពន្ធកូនទេ នៅក្រោយសាលារៀន ដែលគេហៅថាភូមិតាហេង មេភូមិ គីឡូ៤។

អ៊ំស្រីបន្តថា: ក្រោយកើតហេតុក្រុមកូនចៅគាត់ ក៍ទៅរកមើលម្តងទៀតនៅកន្លែងកើតហេតុដដែលនោះ ក៍ប្រទះឃើញជើងផុងឡើងឯក្បាល លិចទៅក្នុងទឹកស្រះ ក៍ភ្ញាក់ផ្អើលនាំគ្នាស្រង់ឡើង តែអកុសលកូនរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ហើយត្រពាំងនោះមិនដូចពីមុនទេក្លាយជាស្រះមានជម្រៅជ្រៅ ហើយធំៗក្លាយជាឯកជនអស់ហើយ ទំនងជាកូនរបស់គាត់រអិលជើងធ្លាក់ចូលទឹកស្រះនោះ ស្រែកឲ្យគេឯងជួយគ្មានអ្នកណាឮ សូម្បីគ្នាគេទៅជាមួយ ក៍មិនឮដែរម្យ៉ាងទៀតកូនគាត់ ដែលស្លាប់នោះមានជម្ងឺតេតាណុះ ធ្លាប់ប្រកាន់ម្តងៗដែរ។
អ៊ំស្រីជាម្តាយបញ្ចាក់ទៀតថា ក្រោយកើតហេតុភ្លាមៗអ៊ុំស្រីបានរត់ទៅជូនដំណឹង ដល់លោកមេភូមិ ឲ្យគាត់ជួយអន្តរាគមន៍ដែរ គ្រែងមានអ្នកណាគេធ្វើឃាត ឬមានគំណិតមិនល្អមកលើកូនគាត់ តែគ្មានអ្នកណាម្នាក់អើពើឡើយ។
តាមការបញ្ជាក់របស់សមត្ថកិច្ចនគបាលប៉ុស្តិ សង្កាត់ស្ទឹងត្រែង នៅថ្ងៃទី២ ខែមេសា នេះក្រោយការចុះពិនិត្យធ្វើកោសលវិច្ច័យ ទៅលើសាកសព អានសន្និដ្ឋានបានថាសាកសព ពិតជាស្លាប់ដោយសារអិលជើង ចូលស្រះទឹកពិតប្រាកដម៉ែន ដោយគ្មានអ្នកជួយទើបធ្វើឲ្យជនរងគ្រោះស្លាប់បាន ពុំមានស្លាកស្នាមណា បញ្ចាក់ថាជាឃាតកម្មឡើយ ហើយជនរងគ្រោះនេះក៍ពុំធ្លាប់មានទំនាស់ ជាមួយអ្នកណាពីមុននោះដែរ ហើយតាមការឲ្យដឹងពីក្រុមគ្រួសារ ថាគាត់ធ្លាប់មានជម្ងឺតេតាណុះផង ឬក៏អាចគាត់ដើៗជម្ងឺគាត់ធ្វើទុក ប្រកាន់ធ្លាក់ចូលទឹកស្រះក៍ថាបាន
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យនៅផ្ទះរបស់អ៊ំស្រីជាម្តាយ ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ៕

មាស សុផាត


ចែករំលែក៖